កិច្ចប្រជុំពិភាក្សា និងចុះកិច្ចសន្យាទិញ លក់ផ្លែស្វាយកែវរមៀត ជាមួយក្រុមហ៊ុនមេងហ្គោធំ ដែលទទួលទិញផ្លែស្វាយកែវរមៀត និងផ្គត់ផ្គង់ធាតុចូលកសិកម្ម | ខេត្តកំពង់ស្ពឺ
កម្មវិធី ASPIRE ខេត្តកំពង់ស្ពឺ៖
====================
កិច្ចប្រជុំពិភាក្សា និងចុះកិច្ចសន្យាទិញ លក់ផ្លែស្វាយកែវរមៀត
លោក ជូ សារឹម អនុប្រធានគ្រប់គ្រងអនុកម្មវិធីថ្នាក់ខេត្ត កម្មវិធី ASPIRE និងជាប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្មនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ បានដឹកនាំក្រុមការងារទទួលបន្ទុកអនុកម្មវិធីទី១ នៃកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) បើកកិច្ចប្រជុំពិភាក្សា និងចុះកិច្ចសន្យាទិញ លក់ផ្លែស្វាយកែវរមៀត រវាងបណ្តុំអាជីវកម្មស្វាយកែវរមៀត ជាមួយក្រុមហ៊ុនមេងហ្គោធំ ដែលជាក្រុមហ៊ុនទទួលទិញផ្លែស្វាយកែវរមៀត និងផ្គត់ផ្គង់ធាតុចូលកសិកម្ម។
គួរបញ្ជាក់ផងដែរថា កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងកាលពីថ្ងៃអង្គារ ១១ កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ២០២២ ស្ថិតនៅភូមិវាលធំ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលមានការចូលរួមពី ៖ (១)-លោក ភួង ប៉ុន្នី ប្រធានការិយាល័យនីតិកម្ម កសិកម្ម (២)-លោក សឿន សាន់ដា អនុប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម (៣)-លោក ប្រាក់ វិជ្ជោតិ អនុប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក និងជាមន្ត្រីទទួលបន្ទុកកម្មវិធី ASPIRE ប្រចាំស្រុកភ្នំស្រួច (៤)-លោក ខាន់ ម៉ាង តំណាងក្រុមហ៊ុនមេងហ្គោធំ (៥)-លោក មេភូមិវាលធំ និងភូមិទឹកចេញ និង (៦)-សមាជិកបណ្តុំអាជីវកម្មស្វាយកែវរមៀត ។
ព័ត៌មានលម្អឹត ៖
1️). លោក ខាន់ ម៉ាង តំណាងក្រុមហ៊ុនមេងហ្គោធំ ទូរសព័្ទលេខ 087 817 017 មានទទួលទិញផ្លែស្វាយកែវរមៀតចាប់ពី ៣០-៤០ តោន/ថ្ងៃ សំរាប់នាំចេញទៅក្រៅប្រទេស និង
2️). លោក សាន់ កាន ប្រធានសមាជិកបណ្តុំអាជីវកម្មស្វាយកែវរមៀត លេខទូរស័ព្ទ 092 298 079 អាចផ្គត់ផ្គង់ផ្លែស្វាយកែវរមៀត ៨០០ តោន/រដូវ ។