Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
ក្រុមការងារទទួលបន្ទុកកម្មវិធីបានចុះត្រួតពិនិត្យវឌ្ឍនភាព ផ្តល់បច្ចេកទេសបន្ថែមដល់សមាជិកបណ្តុំអាជីវកម្មបន្លែ ការអនុវត្តកសិកម្មល្អ(CamGAP) និងគាំទ្រសម្ភារសម្រាប់អគារប្រមូលផ្តុំកសិផល | ខេត្តបន្ទាយមានជ័យ

ក្រុមការងារទទួលបន្ទុកកម្មវិធីបានចុះត្រួតពិនិត្យវឌ្ឍនភាព ផ្តល់បច្ចេកទេសបន្ថែមដល់សមាជិកបណ្តុំអាជីវកម្មបន្លែ ការអនុវត្តកសិកម្មល្អ(CamGAP) និងគាំទ្រសម្ភារសម្រាប់អគារប្រមូលផ្តុំកសិផល | ខេត្តបន្ទាយមានជ័យ

 

កម្មវិធី ASPIRE ខេត្តបន្ទាយមានជ័យ

========================

 

នាថ្ងៃអង្គារ ១១កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព .ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៦ ខែ កញ្ញា ឆ្នាំ២០២២

១). គាំទ្រមណ្ឌលប្រមូលផ្តុំកសិផល៖

លោក រុន សុផាន់ណារ៉ា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងលោក ពិល  ឆៃយ៉ា មន្រ្តីការិយាល័យផ្សព្វផ្សាយកសិកម្ម សហការជាមួយលោក អ៊ុក បូរម មន្រ្តីការិយាល័យធនធាន ធម្មជាតិ និងបរិស្ថានស្រុកមង្គលបូរី  បាននាំយកសម្ភារផ្គត់ផ្គង់អគារប្រមូលផ្ដុំកសិផល របស់កម្មវិធី ASPIRE ផ្ដល់ជូនដល់សមាជិកបណ្ដុំអាជីវកម្មបន្លែសុវត្ថិភាពភ្នំប្រាសាទ ភូមិភ្នំប្រាសាទ ឃុំអូរប្រាសាទ ស្រុកមង្គលបូរី  ដើម្បីទុកប្រើប្រាស់ជាប្រយោជន៍រួមក្នុងបណ្ដុំអាជីវកម្មបន្លែ និងជំរុញឱ្យមានការប្រមូលផ្ដុំកសិផល ងាយស្រួលក្នុងការស្តុកទុក  ថែរក្សា ទិញលក់ ដឹកជញ្ជូនទៅកាន់ទីផ្សារ។

២). ការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម៖

ការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម សហការណ័ភ្នាក់ងារផ្សព្វផ្សាយឃុំ បានចុះផ្សព្វផ្សាយពីគោលគំនិត នៃការបង្កើតសហគមន៍កសិកម្ម រៀបចំសេចក្ដីព្រាងលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុងរបស់សហគមន៍កសិកម្ម បង្ហាញអំពីគោលបំណង សារៈសំខាន់ រចនាសម្ព័ន្ធរបស់សហគមន៍កសិកម្ម ដល់សមាជិកបណ្ដុំអាជីវកម្មចិញ្ចឹមជ្រូក នៅភូមិនិមិត្ត១ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ដែលមានអ្នកចូលរួមចំនួន ៣៧នាក់ ស្ត្រី១៨នាក់។

៣). ការិយាល័យក្សេត្រសាស្រ្ត និង ផលិតភាពកសិកម្ម៖

ការិយាល័យក្សេត្រសាស្រ្ត និង ផលិតភាពកសិកម្ម សហការជាមួយភ្នាក់ងារផ្សព្វផ្សាយឃុំ បានបន្តចុះផ្តល់បច្ចេកទេសកសិករអំពី ការរៀបចំកសិដ្ឋាន ណែនាំគោលការណ៍១០របស់GAP ដើម្បីទទួលវិញ្ញាបនបត្រ ការប្រើប្រាស់ថ្នាំពុលគីមីសម្លាប់សត្វល្អិត ការប្រើប្រាស់ទឹកស្រះស្រោចស្រព បរិស្ថានល្អ ស្រះមានរបងការពារ ចម្ការបន្លែមានរបងព័ទ្ធជុំវិញការពារសត្វពាហន:ចូលបំផ្លាញ និងចម្លងមេរោគដល់ដំណាំ បង្ហាញប្រើថ្នាំពុលកសិកម្មផ្សំពីរុក្ខជាតិធម្មជាតិ និងត្រួតពិនិត្យកន្លែងទុកដាក់បន្លែពេលប្រមូលផលកសិករ ចំនួន៥ បណ្ដុំអាជីវកម្មបន្លៃក្នុងនោះមាន៖

-លោក អ៊ុច ម៉ឺន អនុប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម និងលោកស្រី អ៊ុន ចិន្តា មន្រ្តីការិយាល័យ ក្សេត្រសាស្ដ្រ និងផលិតភាពកសិកម្ម ភូមិតាស្មន់ ឃុំរលួស ស្រុកស្វាយចេក អ្នកចូលរួម ០៤នាក់ ស្រី០២នាក់។

-លោកស្រី ជុំ សអែម មន្ដ្រីការិយាល័យក្សេត្រ និងផលិតភាពកសិកម្ម សហការណ៍ជាមួយ លោកស្រី គ្រី ដានី អនុប្រធានការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍ក្រុងសិរីសោភ័ណ ភូមិតាម៉ា សង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ អ្នកចូលរួម ០៣នាក់ ស្រី០១នាក់។

-លោកស្រី ស៊ុយ សុវណ្ណី មន្ត្រីការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម ភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ អ្នកចូលរួម០៨នាក់ ស្រី០១នាក់។

-កញ្ញា ភឹម សំណាង មន្ត្រីការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម ភូមិភ្នំប្រាសាទ ឃុំអូរប្រាសាទ ស្រុកមង្គលបូរី អ្នកចូលរួម ២២នាក់ ស្រី១០នាក់។

-លោក ងឿន រតនៈ មន្ត្រីការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម ភូមិស្ទឹងចាស់ ឃុំគយម៉ែង ស្រុកមង្គលបូរី អ្នកចូលរួម ៣៩នាក់ ស្រី២២នាក់។

 

 

Leave a Reply

Your email address will not be published.