Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
កិច្ចប្រជុំពិភាក្សា ការត្រួតពិនិត្យ និងវាយតម្លៃនៃការអនុវត្តកសិកម្ម ជាមួយសមាជិកបណ្តុំអាជីកម្មត្រីអណ្តែង នៅភូមិបត់ត្រាច-ឬស្សីតាម៉ាន់ | ខេត្តពោធិ៍សាត់

កិច្ចប្រជុំពិភាក្សា ការត្រួតពិនិត្យ និងវាយតម្លៃនៃការអនុវត្តកសិកម្ម ជាមួយសមាជិកបណ្តុំអាជីកម្មត្រីអណ្តែង នៅភូមិបត់ត្រាច-ឬស្សីតាម៉ាន់ | ខេត្តពោធិ៍សាត់

 

កម្មវិធី ASPIRE ខេត្តពោធិ៍សាត់

=====================

 

នៅថ្ងៃចន្ទ ១០កើត ខែ ភទបទ្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២

ក្រុមការងារខណ្ឌរដ្ឋបាលជលផល រួមជាមួយលោក ម៉ែន វណ្ណៈ អ្នកសម្របសម្រួលថ្នាក់ខេត្ត បានចុះសម្របសម្រួលកិច្ចប្រជុំការត្រួតពិនិត្យ និងវាយតម្លៃនៃការអនុវត្តកសិកម្ម ជាមួយសមាជិកបណ្តុំអាជីកម្មត្រីអណ្តែង នៅភូមិបត់ត្រាច-ឬស្សីតាម៉ាន់ ឃុំបឹងបត់កណ្តោល ស្រុកបាកាន ខេត្តពោធិ៍សាត់។

ជាលទ្ធផលក្រោយពីការបង្ហាញផ្ទាល់នូវបទពិសោធន៍នៃការចិញ្ចឹមត្រី របស់សមាជិកបណ្តុំអាជីវកម្មក្រុមការងារ បានវាយតម្លៃនូវលក្ខណៈវិនិច្ឆ័យសំខាន់ចំនួន១០ក្នុង១វដ្តផលិតកម្មចិញ្ចឹមត្រី ដោយទទួលបានពិន្ទុល្អបង្គួរក្នុងGood Practice Aquaculture (GPA=3,7) ចំពោះចំណុចខ្វះខាតសមាជិកនិងខិតខំកែសម្រួល នៅពេលបន្តការចិញ្ចឹមនៅឆ្នាំក្រោយ។

ជាមួយគ្នានេះដែរក្រុមការងារ បានចុះពិនិត្យ ស្រះចិញ្ចឹមរបស់សមាជិកបណ្តុំ ឈ្មោះ មួង ជ័យ បានអនុវត្តចិញ្ចឹមត្រីដោយស្រះ លោកបានលើកឡើងថា ទំហំស្រះ ៧០ម៉ែត្រការ៉េ(៧ម x ១០ម) ដោយបានដាក់ត្រីចំនួន ១.០០០ក្បាល (តាមការផ្តល់ដោយកម្មវិធី និងលទ្ធភាពថវិកាផ្ទាល់ខ្លួនរបស់គាត់)គាត់បានអនុវត្តតាមបច្ចេកទេសវារីវប្បកម្ម ដោយស្វែងរកចំណីធម្មជាតិដូចជា៖ ការរកកណ្តៀ ប្រើអំពូលទាក់ទាញសត្វល្អិត និងកាកសំណល់…ជាដើម។ចំពោះបរិមាណផលបើតាមការប៉ាន់ស្មានរបស់គាត់ បានសរុប ៤០០គ.ក្រ ប៉ុន្តែការលក់ដូរ មិនសូវបានលក់ដូរច្រើនដូចមុនទេ ដោយសារបញ្ហាកូវីដ១៩ ការបញ្ជាទិញមានកម្រិតតិច និងចាប់ត្រីធ្វើម្ហូបអាហារប្រចាំថ្ងៃ តែក្រៅពីហូប គាត់ក៏បានចាប់លក់ឱ្យប្រជាជនក្នុងភូមិ ដោយ ១គីឡូ គាត់លក់បាន ១០.០០០រៀល និងប្រឡាក់ជាងៀតលក់បន្តផងដែរ។

 

Leave a Reply

Your email address will not be published.