Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
ក្រុមបេសកកម្មរបស់មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) បានចុះជួបពិភាក្សាសំណេះសំណាល ជាមួយសមាជិកបណ្តុំអាជីវកម្មចិញ្ចឹមមាន់ នៅភូមិស្នឹងលិច ឃុំស្នឹង ស្រុកបាណន់ | ខេត្តបាត់ដំបង

ក្រុមបេសកកម្មរបស់មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) បានចុះជួបពិភាក្សាសំណេះសំណាល ជាមួយសមាជិកបណ្តុំអាជីវកម្មចិញ្ចឹមមាន់ នៅភូមិស្នឹងលិច ឃុំស្នឹង ស្រុកបាណន់ | ខេត្តបាត់ដំបង

 

កម្មវិធី ASPIRE ខេត្តបាត់ដំបង៖

======================

 

ថ្ងៃអាទិត្យ៩កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២២

សកម្មភាពទី១៖ អនុកម្មវិធីASPIRE នៃមន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបង ដឹកនាំដោយលោក អ៊ិន សុវណ្ណមុន្នី និងលេខាធិការដ្ឋានកម្មវិធី ASPIRE នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹងនាំដោយលោក វង្ស ទ្រី បាននាំក្រុមបេសកកម្មរបស់មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) បានជួបពិភាក្សា និងសំណេះសំណាលជាមួយសមាជិកបណ្តុំអាជីវកម្មចិញ្ចឹមមាន់ នៅភូមិស្នឹងលិច ឃុំស្នឹង ស្រុកបាណន់ គោលបំណងសិក្សាស្វែងយល់អំពីបណ្តុំដែលបង្កើត គាំទ្រដោយកម្មវិធី ASPIRE ដើម្បីពិនិត្យ និងរៀបចំរបាយការណ៍បញ្ចប់នៃកម្មវិធី ASPIRE។

-សមាសភាពអ្នកចូលរួមមាន៖ អនុប្រធានមន្ទីរ/អនុប្រធានអនុកម្មវិធីASPIRE, មន្ត្រីបច្ចេកទេសថ្នាក់ខេត្ត, ទីប្រឹក្សាកម្មវិធីថ្នាក់ជាតិ, ថ្នាក់ខេត្ត, ប្រធាន អនុប្រធា មន្ត្រីនៃការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកបាណន់, ភ្នាក់ងារផ្សព្វផ្សាយឃុំប្រធាន អនុប្រធាន ហិរញ្ញិក សមាជិកបណ្តុំអាជីវកម្មចិញ្ចឹមមាន់, អ្នកលក់ធាតុចូល, និងអ្នកប្រមូលទិញ សរុប ២២នាក់ ស្រី០៥នាក់។

 

សកម្មភាពទី២៖ នាព្រឹកថ្ងៃដដែល អនុកម្មវិធី ASPIRE នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំដោយលោក អ៊ិន សុវណ្ណមុន្នី និងលេខាដ្ឋានកម្មវិធី ASPIRE ដឹកនាំដោយ លោក វង្ស ទ្រី និង NCDD (សមាសភាព៤) ដឹកនាំដោយលោក គង់ ចាន់ថន និង លោក ភួង ស៊ីវីយា អភិបាលរងនៃគណអភិបាលស្រុកថ្មគោល បាននាំក្រុមបេសកកម្មរបស់មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) បានបន្តចុះជួបពិភាក្សា និងសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំអន្លង់រុន មេភូមិ ដែលបានទទួលថវិកាពីកម្មវិធី ASPIRE ដើម្បីសាងសងប្រព័ន្ធប្រឡាយស្រោចសព។

-សមាសភាពអ្នកចូលរួមមាន៖ អនុប្រធានមន្ទីរ/អនុប្រធានអនុកម្មវិធីASPIRE, មន្ត្រីបច្ចេកទេសថ្នាក់ខេត្ត, អភិបាលរងស្រុក សមាជិកក្រុមប្រឹក្សាឃុំ, មេភូមិ និងអ្នកពាក់ព័ន្ធផ្សេងទៀត សរុប ២៧នាក់ ស្រី០៧នាក់។

 

សកម្មភាពទី៣៖ ល្ងាចថ្ងៃអាទិត្យ ទី០៤ ខែកញ្ញា ឆ្នាំ២០២២ អនុកម្មកម្មវិធី ASPIRE នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបង ដឹកនាំដោយ លោក អ៊ិន សុវណ្ណមុន្នី អនុប្រធានមន្ទីរ/អនុប្រធានអនុកម្មវិធី ASPIRE និងលេខាដ្ឋានកម្មវិធីASPIRE ដឹងនាំដោយលោក វង្ស ទ្រី បាននាំក្រុមបេសកកម្មរបស់មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម(IFAD) បានបន្តចុះជួបពិភាក្សា និងសំណេះសំណាលជាមួយសហគមន៍តាសី សាមគ្គី នៅទីស្នាក់សហគមន៍ ភូមិតាសី ឃុំតាម៉ឺន ស្រុកថ្មគោល។ ដើម្បីសិក្សាស្វែងយល់អំពីការងារ និងបញ្ហាប្រឈម របស់សហគន៍។

-សមាសភាពអ្នកចូលរួមមាន៖ អនុប្រធានមន្ទីរ/អនុប្រធានអនុកម្មវិធី ASPIRE, មន្ត្រីបច្ចេកទេសថ្នាក់ខេត្ត, ទីប្រឹក្សាកម្មវិធីថ្នាក់ជាតិ, ថ្នាក់ខេត្ត, ប្រធាន អនុប្រធាន មន្ត្រីនៃការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកថ្មគោល, ភ្នាក់ងារផ្សព្វផ្សាយឃុំ ប្រធាន អនុប្រធាន ហិរញ្ញិក សមាជិកសហគន៍ សរុប ២៦នាក់ ស្រី០៧នាក់។

 

 

 

Leave a Reply

Your email address will not be published.