Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
ក្រុមការងារទទួលបន្ទុកកម្មវិធីបានចុះពិនិត្យ តាមដាន ពីវឌ្ឍនភាពកសិករនៃសមាជិកបណ្តុំអាជីវកម្មបន្លែ និងស្រូវ នៅឃុំវាលពង់ ស្រុកឧដុង្គ | ខេត្តកំពង់ស្ពឺ

ក្រុមការងារទទួលបន្ទុកកម្មវិធីបានចុះពិនិត្យ តាមដាន ពីវឌ្ឍនភាពកសិករនៃសមាជិកបណ្តុំអាជីវកម្មបន្លែ និងស្រូវ នៅឃុំវាលពង់ ស្រុកឧដុង្គ | ខេត្តកំពង់ស្ពឺ

 

កម្មវិធី ASPIRE ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ

==========================

 

ពិនិត្យវឌ្ឍនភាពកសិករនៃសមាជិកបណ្តុំអាជីវកម្មបន្លែ និងស្រូវ នៅឃុំវាលពង់ ស្រុកឧដុង្គ

ក្រុមការងារកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) ដឹកនាំដោយលោក ជូ សារឹម អនុប្រធានគ្រប់គ្រងអនុកម្មវិធីថ្នាក់ខេត្ត និងជាប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ បានចុះពិនិត្យវឌ្ឍនភាពកសិករនៃសមាជិកបណ្តុំអាជីវកម្មបន្លែ និងស្រូវ នៅឃុំវាលពង់ ស្រុកឧដុង្គ ដែលមានការចូលរួមពី៖ (១)-លោក ជា ហុកលី ប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម និងជាមន្ត្រីទទួលបន្ទុកអនុកម្មវិធី១ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ និង (២)-លោកប៉ាក ស៊ីវុត្ថា ភ្នាក់ងារផ្សព្វផ្សាយឃុំវាលពង់ ។

 

គួរបញ្ជាក់ផងដែរថា ៖

–  ចាប់តាំងពីឆ្នាំ២០១៩ រហូតមកដល់បច្ចុប្បន្ននេះ កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់នឹងការប្រែប្រួលអាកាសធាតុនៅឃុំវាលពង់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ បានចងក្រងបណ្តុំអាជីវកម្មសរុបបានចំនួន ០៣ បណ្តុំ មានសមាជិកសរុបចំនួន ៩១ គ្រួសារ (ស្ត្រី ២៤ គ្រួសារ) ដែលក្នុងនោះមានបណ្តុំអាជីវកម្មបន្លែចំនួន ០១ បណ្តុំ មានសមាជិកចំនួន ៣០ គ្រួសារ (ស្ត្រី ១៤ គ្រួសារ) និងបណ្តុំអាជីវកម្មស្រូវចំនួន ០២ បណ្តុំ មានសមាជិកចំនួន ៦១ គ្រួសារ ។

–  នៅក្នុងនោះ សមាជិកបណ្តុំអាជីវកម្មបន្លែទទួលបានការគាំទ្រពីកម្មវិធីនូវផ្ទះសំណាញ់ផ្លាស្ទិចចំនួន ០១ ខ្នង មានទំហំ ៣៦០ ម៉ែត្រការេ ទទួលបាននូវវគ្គបណ្តុះបណ្តាលបច្ចេកទេសដាំដុះបន្លែសុវត្ថិភាព និង វិញ្ញាបនបត្រនៃការអនុវត្តកសិកម្មល្អកាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ ពីអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។

 

 

 

Leave a Reply

Your email address will not be published.