មន្ទីរកសិកម្មខេត្តប៉ៃលិន សហការជាមួយអគ្គនាយកដ្ឋានកសិកម្ម បានរៀបចំបើកវគ្គបណ្តុះបណ្តាល ស្តីពីការអនុវត្តកសិកម្មល្អកម្ពុជា (CamGAP) ដល់កសិករម្ចាស់ចម្ការ អ្នកដាំដុះ និងអ្នកប្រមូលទិញ ផ្លែស្វាយ និងផ្លែមៀនប៉ៃលិន | ខេត្តប៉ៃលិន
កម្មវិធី ASPIRE ខេត្តប៉ៃលិន៖
===================
នៅថ្ងៃព្រហស្បតិ៍ ៦កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹង ថ្ងៃទី ១ ខែ កញ្ញា ឆ្នាំ ២០២២ រួមជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តប៉ៃលិន បានសហការជាមួយនាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ នៃអគ្គនាយកដ្ឋានកសិកម្មរៀបចំបើកវគ្គបណ្តុះបណ្តាល ស្តីពីការអនុវត្តកសិកម្មល្អកម្ពុជា (CamGAP) ដល់កសិករម្ចាស់ចម្ការ អ្នកដាំដុះ និងអ្នកប្រមូលទិញ ផ្លែស្វាយ និងផ្លែមៀនប៉ៃលិន ក្រោមអធិបតីភាពលោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក លន់ វន្នី តំណាង អគ្គនាយកដ្ឋានកសិកម្ម ដែលមានអ្នកចូលរួមសរុបប្រមាណ ១២៤នាក់ ស្រី ១១នាក់ សិក្ខាកាមក្រៅខេត្ត ១៥នាក់ ។
លទ្ធផលសម្រេចបាន ៖
+ កសិករទទួលបាននូវចំណេះដឹងអំពីគោលការណ៍ទាំង១០ជំហ៊ាននៃការអនុវត្តកសិកម្មល្អ
+ កសិករទទួលបាននូវចំណេះដឹងអំពីជំហាននៃការអនុវត្តកសិកម្មល្អនៅកម្ពុជា ដើម្បីផលិតផ្លែឈើមានសុវត្ថិភាព ក្នុងគោលបំណងការពារ ឬកាត់បន្ថយនូវគ្រោះថ្នាក់ ដែលកើតឡើងឱ្យនៅទាបបំផុត
+ កសិករ ម្ចាស់ចម្ការ អ្នកដាំដុះ និងអ្នកប្រមូលទិញផ្លែស្វាយ និងផ្លែមៀនប៉ៃលិនទាំងអស់ ទទួលបាននូវការណែនាំអំពីការដាក់ពាក្យស្នើសុំចុះបញ្ជីចម្ការការចុះត្រួតពិនិត្យ និងវាយតម្លៃទីតាំងចម្ការ។