ក្រុមការងារទទួលបន្ទុកកម្មវិធីបានចុះត្រួតពិនិត្យវឌ្ឍនភាព និងផ្តល់បច្ចេកទេសបន្ថែមដល់សមាជិកបណ្តុំអាជីវកម្មចិញ្ចឹមជ្រូក និងការដាំដុះបន្លែ | ខេត្តបន្ទាយមានជ័យ
កម្មវិធី ASPIRE ខេត្តបន្ទាយមានជ័យ៖
========================
ថ្ងៃព្រហស្បតិ៍ ៦កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព .ស ២៥៦៦ ត្រូវនឹងថ្ងៃទី០១ ខែ កញ្ញា ឆ្នាំ២០២២ ក្រុមការងារទទួលបន្ទុកកម្មវិធី បានចុះពិនិត្យវឌ្ឍនភាពសមាជិកបណ្តុំអាជីវកម្ម ដែលមានសកម្មភាព រួមមាន៖
១).ការិយាល័យផលិតកម្ម អភិវឌ្ឍន៍សហគមន៍កសិកម្ម៖
មន្ត្រីការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម សហការជាមួយភ្នាក់ងារផ្សព្វផ្សាយឃុំ បានចុះផ្សព្វផ្សាយគោលគំនិតការបង្កើតសហគមន៍កសិកម្ម និងទស្សនៈទាន និងច្បាប់របស់សហគមន៍កសិកម្ម(ជំហាន១) ដល់បណ្ដុំអាជីវកម្មចិញ្ចឹមជ្រូក និងការដាំដុះបន្លែ ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ នៅភូមិព្រៃវែង ឃុំគំរូ ស្រុកថ្មពួក ដែលមានអ្នកចូលរួមមានចំនួន ៤៣នាក់ ស្ត្រី ៣៦នាក់
២).ការិយាល័យក្សេត្រសាស្រ្ត និង ផលិតភាពកសិកម្ម៖
ការិយាល័យក្សេត្រសាស្រ្ត និង ផលិតភាពកសិកម្ម សហការជាមួយភ្នាក់ងារផ្សព្វផ្សាយឃុំ បានចុះបើកវគ្គអំពីការផ្តល់បច្ចេកទេសកសិកម្មថ្មីៗបន្ថែមដល់សមាជិកបណ្តុំ អំពីការរៀបចំកសិដ្ឋាន គោលការណ៍ណែនាំទាំង១០ របស់ GAP ដើម្បីទទួលវិញ្ញាបនបត្រការអនុវត្តកសិកម្មល្អ ដោយបានណែនាំ ការប្រើប្រាស់ថ្នាំពុលគីមីសម្លាប់សត្វល្អិត ការប្រើប្រាស់ទឹកស្រះស្រោចស្រពដែលបរិស្ថានល្អ ស្រះមានរបងការពារ ចម្ការបន្លែមានរបងព័ទ្ធជុំវិញការពារសត្វពាហន:ចូលបំផ្លាញ និងចម្លងមេរោគដល់ដំណាំ បង្ហាញប្រើថ្នាំពុលកសិកម្មផ្សំពីរុក្ខជាតិធម្មជាតិ និងត្រួតពិនិត្យកន្លែងទុកដាក់បន្លែពេលប្រមូលផលកសិករ ចំនួន ៣បណ្ដុំអាជីវកម្មបន្លៃក្នុងនោះ មាន៖
-លោក អ៊ុច ម៉ឺន អនុប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម និងលោកស្រី អ៊ុន ចិន្តា មន្រ្តីការិយាល័យ ក្សេត្រសាស្ដ្រ និងផលិតភាពកសិកម្ម នៅភូមិតាស្មន់ ឃុំរលួស ស្រុកស្វាយចេក ដែលមានអ្នកចូលរួមសរុប ០៩នាក់ ស្រី០២នាក់។
-លោកស្រី ស៊ុយ សុវណ្ណី មន្ត្រីការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម នៅភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ដែលមានអ្នកចូលរួមសរុប ០៥នាក់ ស្រី០៣នាក់
-លោក យ៉ាង ចាន់តូ មន្ត្រីការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម នៅភូមិគោកស្វាយ ឃុំភូមិថ្មី ស្រុកថ្មពួក ដែលមានអ្នកចូលរួមសរុប ០៣នាក់ ៕