ការពង្រីកផ្ទះសំណាញ់ ពីរខ្នងបន្ថែម របស់កសិករ ម៉េន សាមឿត និងប្រពន្ធឈ្មោះ ខន ស្រីពេជ្រ ស្ថិតនៅភូមិកំពង់ក្ដី ឃុំរំលេច ស្រុកបាកាន | ខេត្តពោធិ៍សាត់
កម្មវិធី ASPIRE ខេត្តពោធិ៍សាត់៖
=====================
នៅថ្ងៃទី ០២ ខែកញ្ញា ឆ្នាំ២០២២ លោកឯក សម្បត្តិ ភ្នាក់ងារផ្សព្វផ្សាយឃុំរំលេច ស្រុកបាកាន និងក្រុមការងារ អនុវត្តកម្មវិធីថ្នាក់ស្រុក បានចុះត្រួតពិនិត្យ និងសង្កេតការផលិតបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ របស់កសិករ ម៉េន សាមឿត និងប្រពន្ធឈ្មោះ ខន ស្រីពេជ្រ ស្ថិតនៅភូមិកំពង់ក្ដី ឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់ ដែលបានពង្រីកផ្ទះសំណាញ់ ពីរខ្នងបន្ថែម ដោយពួកគាត់យល់ច្បាស់ពីអត្ថប្រយោជន៍ការដាំដុះបន្លែក្នុងផ្ទះសំណាញ់ ។
ជាលទ្ធផល៖
• កសិករដែលយល់ច្បាស់ពីអត្ថប្រយោជន៍អំពីផ្ទះសំណាញ់ គាត់បានពង្រីកផ្ទះសំណាញ់ចំនួន២ខ្នងបន្ថែម ដែលមានទំហំប៉ុនគ្នា និងផ្ទះសំណាញ់ដែលកម្មវិធីបានគាំទ្រ កាលពីឆ្នាំ២០១៩ ។ ផ្ទះសំណាញ់ចំនួន២ខ្នងដែលបានសាងសង់ក្នុងឆ្នាំ២០២១ និង២០២២ ជាបន្តបន្ទាប់ដោយការទុនវិនិយោគខ្លួនឯងផ្ទាល់។
• ផលិតផលបន្លែស្ពៃស ចំនួន ១៤៧០គ.ក្រ លក់បាន១គ.ក ថ្លៃ ៣,៣០០រៀល សរុប ៤,៨៥១,០០០រៀល។
• រៀបចំប្រមូលផលតាមខ្នងផ្ទះសំណាញ់ជាបន្តបន្ទាប់ កសិករក៏បន្តការបណ្តុះពូជដំណាំ (កូនស្ពៃក្រញាញ់) សម្រាប់ដាំវគ្គបន្តទៀត។
• តាមការសាកសួរ លោកម៉េន សាមឿត បានឱ្យដឹងថា ប្រាក់ចំណូលពីវិនិយោគ បានប្រមាណ៥០% នៃទុនដែលគាត់បានចំណាយក្នុងការវិនិយោគផ្ទះសំណាញ់២ខ្នងនេះ។ ដោយសារកសិករបានអនុវត្តភាពជោគជ័យក្នុងការដាំដុះកន្លងមក និងមានតម្រូវការទីផ្សារល្អលើផលិតផលបន្លែ។ ការពង្រីកបន្ថែមផ្ទះសំណាញ់ ២ខ្នងថ្មីទៀតនេះ ជាថវិកាវិនិយោគផ្ទាល់ខ្លួន។
ការលក់ផលិតផលដល់ឈ្មួញដែលចុះប្រមូលទិញចម្រុះគ្នា និងលក់ចែកចាយនៅទីផ្សារមាន ផ្សារឃុំបឹងខ្នារ ផ្សារពោធិ៍សាត់ ផ្សារស្រុកតាលោសែនជ័យ ។