Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
ក្រុមការងារទទួលបន្ទុកកម្មវិធី សហការជាមួយមន្ទីរថ្នាក់ខេត្ត បានចុះត្រួតពិនិត្យស្តីពី វឌ្ឍនភាពការដាំដុះដំណាំដំឡូងមី របស់សមាជិកបណ្តុំអាជីវកម្មដំឡូងមី ដែលមានសមាជិកសរុបចំនួន ៤៨គ្រួសារ | ខេត្តកំពង់ចាម

ក្រុមការងារទទួលបន្ទុកកម្មវិធី សហការជាមួយមន្ទីរថ្នាក់ខេត្ត បានចុះត្រួតពិនិត្យស្តីពី វឌ្ឍនភាពការដាំដុះដំណាំដំឡូងមី របស់សមាជិកបណ្តុំអាជីវកម្មដំឡូងមី ដែលមានសមាជិកសរុបចំនួន ៤៨គ្រួសារ | ខេត្តកំពង់ចាម

 

កម្មវិធី ASPIRE ខេត្តកំពង់ចាម៖

=================

 

នាថ្ងៃព្រហស្បតិ៍ ៦កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពុទ្ធស័ករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២  លោក ប្លង់ វណ្ណជីម ប្រធានការិយាល័យកសិឧស្សាហ៍កម្ម និងមន្ត្រីបច្ចេកទេស រួមជាមួយលោក កែវ សាវ៉ាត ទីប្រឹក្សាផ្នែកគ្រប់គ្រងកម្មវិធី ASPIRE ខេត្តកំពង់ចាម បានចុះត្រួតពិនិត្យស្តីពីវឌ្ឍនភាពនៃការដាំដុះដំណាំដំឡូងមី របស់សមាជិកបណ្តុំអាជីវកម្មដំឡូងមី ដែលមានសមាជិកសរុបចំនួន ៤៨គ្រួសារ (ស្រី្ត១៣នាក់) ដែលមានផ្ទៃដីដាំដុះដំណាំដំឡូងមីសរុប ចំនួនប្រមាណ ៧២ ហិចតា ស្ថិតក្នុងឃុំសូភាស ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
ការចុះត្រួតពិនិត្យនេះ គឺមានគោលបំណងដើម្បីផ្តល់ការគាំទ្រផ្នែកបច្ចេកទេសលើការអនុវត្តជាក់ស្តែង បន្ទាប់ពីកម្មវិធីបានបើកវគ្គបណ្តុះបណ្តាល ដល់សមាជិកបណ្តុំអាជីវកម្មនាពេលកន្លងមក ដោយមានការចូលរួមពីប្រធាន អនុប្រធាន និងសមាជិកបណ្តុំអាជីវកម្ម ។

ជាលទ្ធផល៖
កសិករដែលជាសមាជិកបណ្តុំអាជីវកម្មបានធ្វើការដាំដុះដំណាំដំឡូងមីបានល្អ ប្រសើរសមស្រប ទៅតាមលក្ខណៈបច្ចេកទេស ដែលពួកគាត់ទទួលបានពីមន្រ្តីជំនាញ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ចាម ។

ក្រុមការងារចុះត្រួតពិនិត្យ និងមន្ត្រីបច្ចេកទេសបានផ្តល់ការណែនាំពីបច្ចេកទេសក្នុងការតាមដានសត្វល្អិត(រុយស) ដែលជាភ្នាក់ងារចម្លងជំងឺមូសាអ៊ិចវីរុស និងការបំប៉នជីលើកទី២ ដើម្បីឱ្យទិន្នផលដំឡូងមី ទទួលបានល្អប្រសើរ។

ជារួមតាមការពិនិត្យ និងវាយតម្លៃជាក់ស្តែងពីក្រុមការងារដែលបានចុះត្រួតពិនិត្យ និងសមាជិកបណ្តុំអាជីវកម្មដែលបានចូលរួម ដំឡូងមីនេះនឹងអាចផ្តល់ទិន្នផលចន្លោះពី ២៥តោន ទៅ ៣៥តោន ក្នុង១ហិចតា

 

 

 

 

Leave a Reply

Your email address will not be published.