ឯកឧត្តម ឡូយ សុផាត ប្រធានគណៈកម្មការ បានចុះទស្សនកិច្ចសិក្សា ស្វែងយល់ពីខ្សែសង្វាក់ផលិតកម្ម បណ្តុំអាជីវកម្មកសិកម្មត្រីឆ្ពុង របស់កម្មវិធី ASPIRE | ខេត្តកែប
កម្មវិធី ASPIRE ខេត្តកែប៖
=================
នាថ្ងៃព្រហស្បតិ៍ ទី ១ខែកញ្ញាឆ្នាំ២០២២
គណៈប្រតិភូគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹកនៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម ឡូយ សុផាត ប្រធានគណៈកម្មការ បានចុះទស្សនកិច្ចសិក្សា ស្វែងយល់ពីខ្សែសង្វាក់ផលិតកម្ម បណ្តុំអាជីវកម្មកសិកម្មត្រីឆ្ពុង របស់កម្មវិធី ASPIRE នៅភូមិ អង្គោល ។ លោក ថឹង បូរិនប្រធានមន្ទីរកសិកម្ម នឹង លោក ឆាង ឆៃ អភិបាលស្រុកដំណាក់ចង្អើរ បានជម្រាបជូនគណៈប្រតិភូពីវឌ្ឍនភាពកម្មវិធី ASPIRE ភាពរីកចម្រើនសេដ្ឋកិច្ច វិស័យធនធានទឹក និងបរិស្ថាន ក្នុងស្រុកដំណាក់ចង្អើរ ព្រមទាំងបញ្ហាប្រឈម និងកិច្ចខិតខំសហការគ្រប់ភាគីពាក់ពន្ធ័ ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈម និងតម្រូវការប្រជាពលរដ្ឋ តាមរយៈកសិករ ទទួលបានជំនាញកសិកម្ម បង្កើនសមត្ថភាពធន់នឹងការប្រែប្រួលអាកាសធាតុ ការកែលម្អជីវភាពភ្ជាប់កសិផលទៅទីផ្សារ និងទទួលអត្ថប្រយោជន៍ ពីសេវាកម្មសាធារណៈ។
ឯកឧត្តមប្រធានគណៈកម្មការរដ្ឋសភា ក៏បានកត់សម្គាល់នូវបញ្ហាប្រឈមដែលស្រុកបានជួបប្រទះ ដោយបានលើកទឹកចិត្ត ជំរុញ ដល់ថ្នាក់ដឹកនាំខេត្ត ស្រុក និងសហការីទាំងអស់ រួមគ្នាខិតខំបំពេញការងារបន្ថែមទៀត ក្នុងការដោះស្រាយរាល់បញ្ហាប្រឈមទាំងនោះ ទាន់ពេលវេលា ប្រកបដោយប្រសិទ្ធិភាពខ្ពស់ ព្រមទាំងរៀបចំផែនការយុទ្ធសាសន៍ សម្រាប់កំណើនសេដ្ឋកិច្ច តាមរយៈការការពារបរិស្ថាន បង្កើតការងារ មុខរបរ បង្កើតឱកាសទីផ្សារ កសិទេសចរ និងការកសាងហេដ្ឋារចនាសម្ព័ន្ធ។