Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
ក្រុមការងារកម្មវិធី បានចុះបើកវគ្គផ្សព្វផ្សាយបច្ចេកទេសកសិកម្ម និងទីផ្សារដល់កសិករសមាជិកបណ្ដុំអាជីវកម្មចិញ្ចឹមមាន់ និងការប្រមូលផលស្ពៃចង្កឹះក្នុងផ្ទះសំណាញ់របស់កសិករ | ខេត្តរតនគិរី

ក្រុមការងារកម្មវិធី បានចុះបើកវគ្គផ្សព្វផ្សាយបច្ចេកទេសកសិកម្ម និងទីផ្សារដល់កសិករសមាជិកបណ្ដុំអាជីវកម្មចិញ្ចឹមមាន់ និងការប្រមូលផលស្ពៃចង្កឹះក្នុងផ្ទះសំណាញ់របស់កសិករ | ខេត្តរតនគិរី

 

កម្មវិធី ASPIRE ខេត្តរតនគិរី៖

====================

 

ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២

សកម្មភាពទី១៖ មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានសហការជាមួយមន្រ្តីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក និងភ្នាក់ងារផ្សព្វផ្សាយឃុំ រៀបចំបើកវគ្គផ្សព្វផ្សាយបច្ចេកទេសចិញ្ចឹមមាន់ និងទីផ្សារដល់កសិករសមាជិកបណ្ដុំអាជីវកម្មចិញ្ចឹមមាន់ នៅឃុំតាអង ស្រុកកូនមុំ។ មន្រ្តីជំនាញបានបង្ហាញ និងពន្យល់អំពីដំណើរការចិញ្ចឹមមាន់ដូចជា ការរៀបចំទ្រុង ការជ្រើសរើសពូជ ការផ្ដល់ចំណី វ៉ាក់សាំង ការថែទាំ និងទីផ្សារ ព្រមទាំងបានឆ្លើយតបទៅនឹងសំណួរជាច្រើនដែលលើកឡើងដោយកសិករលើបញ្ហាជំងឺនានា។

សកម្មភាពទី១៖ ក្រុមការងារកម្មវិធី ASPIRE នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានសហការជាមួយមន្រ្តីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក និងភ្នាក់ងារផ្សព្វផ្សាយឃុំ បានចុះពិនិត្យវឌ្ឍនភាពនៃការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់របស់កសិករ គឹម លី នៅភូមិ២ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ដែលគាំទ្រដោយកម្មវិធីផ្សព្វផ្សាយបចេ្ចកទេសកសិកម្មថ្មីដែលធន់ទៅនឹងការបែ្រប្រួលអាកាសធាតុ (ASPIRE)។

កសិករចាប់ផ្ដើមប្រមូលផលស្ពៃចង្កឹះថ្ងៃដំបូងបានចំនួន ៤០គីឡូក្រាម លក់បោះដុំបានតម្លៃ ៣,០០០រៀល/គីឡូក្រាម (ទីផ្សារក្នុងស្រុក)។ នៅសប្ដាហ៏ក្រោយ កសិករនឹងប្រមូលផលស្ពៃក្រញាញ់លក់ជាបន្តបន្ទាប់ទៀត។

 

 

 

 

Leave a Reply

Your email address will not be published.