Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
ក្រុមការងារកម្មវិធីបានបើកវគ្គបណ្តុះបណ្តាលបច្ចេកទេសថែទាំស្រូវដល់សមាជិកបណ្តុំអាជីវកម្មស្រូវ និងការចុះតាមដានវឌ្ឍនភាពសមាជិកបណ្តុំអាជីវកម្មបន្លែ | ខេត្តកំពង់ឆ្នាំង

ក្រុមការងារកម្មវិធីបានបើកវគ្គបណ្តុះបណ្តាលបច្ចេកទេសថែទាំស្រូវដល់សមាជិកបណ្តុំអាជីវកម្មស្រូវ និងការចុះតាមដានវឌ្ឍនភាពសមាជិកបណ្តុំអាជីវកម្មបន្លែ | ខេត្តកំពង់ឆ្នាំង

 

កម្មវិធី ASPIRE ខេត្តកំពង់ឆ្នាំង

======================

 

សកម្មភាពទី១៖ នាថ្ងៃសុក្រ ៧រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័កព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៩ សីហា ឆ្នាំ២០២២ លោក ហួន លីហ័រ មន្រ្តី ជំនាញការិយា ល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម និង យ៉ែម អឿ ប្រធាន ការរិយាល័យ កសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន ស្រុកបរិបូរណ៍ និង CEW បានបើកវគ្គបណ្តុះបណ្តាលស្តីពី ការពង្រឹងសមត្ថភាពការគ្រប់គ្រងក្រុម និងផ្តល់បច្ចេកទេសទាក់ទងការថែទាំស្រូវក្នុងស្រែ ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ដល់សមាជិកបណ្តុំអាជីវកម្មស្រូវ នៅភូមិស្នោ ឃុំខុនរ៉ង ស្រុកបរិបូរណ៍ ដែលមានអ្នកចូលរួមសរុប ១៦នាក់ (ស្រី០៧នាក់) ។

+វគ្គបណ្តុះបណ្តាលគោលបំណង ពង្រឹងសមាជិកបណ្តុំឱ្យមានភាពរឹងមាំ ភាពជាម្ចាស់ និងសមត្ថភាពផលិត ប្រកបដោយនិរន្តភាព ឆ្លើយតបតម្រូវការទីផ្សារ។

ជាលទ្ឋផល សមាជិកបណ្តុំបានយល់ដឹងបន្ថែម ពីរបៀប ធ្វើការងារ និងសារៈប្រយោជន៍ ធ្វើការងារជាក្រុម និងបច្ចេកទេសដាំស្រូវ មានដូចជា ការជ្រើសរើសពូជ ការរៀបចំដី ការសាបព្រោះ ការថែទាំ ប្រើប្រាស់ជីបំប៉ន និងការគ្រប់គ្រងជំងឺ សត្វល្អិត និងបច្ចេកទេសមុននឹងក្រោយប្រមូលផល។

សកម្មភាពទី២៖ នៅថ្ងៃចន្ទ ១០រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាសក័ ព.ស ២៥៦៦ ត្រូវថ្ងៃទី ២២ ខែ សីហា ឆ្នាំ ២០២២
កញ្ញា ហេង គឹមស្រៀង អនុប្រធានមន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទីប្រឹក្សាគ្រប់គ្រងអនុកម្មវិធី ASPIRE ក្រុមការងារថ្នាក់ខេត្ត និងភ្នាក់ងារផ្សព្វផ្សាយកសិកម្មឃុំ បានចុះពិនិត្យវឌ្ឍនភាព របស់កសិករនៅក្នុងបណ្តុំអាជីវកម្មបន្លែ នៅ ឃុំបន្ទាយព្រាល ស្រុករលាប្អៀរ កសិករ ដែលកំពង់ប្រមូលផល ស្ពៃ កាឆាយ ស្ពៃក្រញាញ់ និងលក់បានក្នុងតម្លៃ ២,៥០០រៀល/គក។

 

 

 

Leave a Reply

Your email address will not be published.