Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
ក្រុមការងារកម្មវិធី ASPIRE បានចុះត្រួតពិនិត្យ តាមដានពីវឌ្ឍនភាពរបស់សមាជិកបណ្តុំអាជីវកម្មបន្លែ និងសមាជិកបណ្តុំអាជីវកម្មចិញ្ចឹមមាន់ | ខេត្តតាកែវ

ក្រុមការងារកម្មវិធី ASPIRE បានចុះត្រួតពិនិត្យ តាមដានពីវឌ្ឍនភាពរបស់សមាជិកបណ្តុំអាជីវកម្មបន្លែ និងសមាជិកបណ្តុំអាជីវកម្មចិញ្ចឹមមាន់ | ខេត្តតាកែវ

 

កម្មវិធី ASPIRE ខេត្តតាកែវ

===================

 

សកម្មភាពទី ១៖ នាថ្ងៃសុក្រ ៧រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាសក័ ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ ២០២២ លោក អ៊ុច សេវាន្ធី ប្រធានការិយាល័យ អភិវឌ្ឍន៍សហគមន៍កសិកម្ម និងជាមន្ត្រី រដ្ឋបាល ទីផ្សារ កម្មវិធី ASPIRE និងសហការីនៃការិយាល័យ អភិវឌ្ឍន៍សហគមន៍កសិកម្ម និង ជាមន្ត្រីជំនួយការ កម្មវិធី ASPIRE បានចុះប្រជុំពង្រៀង លក្ខន្តិក: បទបញ្ជាផ្ទៃក្នុង សម្រាប់ចងក្រងបង្កើតជាសហគមន៍កសិកម្ម ជាមួយក្រុមកសិករនៅ ភូមិបាក់កូដ ឃុំ លាយបូរ ស្រុក ត្រាំកក់ ដោយ សមាសភាពគណកម្មកា រ រៀបចំចូលរួម ១០ រូប ស្រី ០២ រូប។

សកម្មភាពទី ២៖ នាថ្ងៃសៅរ៍ ៨រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹង ថ្ងៃ២០ ខែសីហា ឆ្នាំ២០២២ ភ្នាក់ងារផ្សព្វផ្សាយកសិកម្មឃុំ បានពិនិត្យវឌ្ឍនភាពរបស់កសិករនៅក្នុងបណ្តុំអាជីវកម្មបន្លែ នៅភូមិកំពង់ពោធ៏ ឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ដោយកសិករអាចប្រមូលផល ត្រសក់បានចំនួន ២០០គក/ថ្ងៃ និងលក់បានក្នុងតម្លៃ ១,១០០រៀល/គក។

សកម្មភាពទី ៣៖ ភ្នាក់ងារផ្សព្វផ្សាយកសិកម្មឃុំ បានចុះត្រួតពិនិត្យវឌ្ឍនភាព របស់កសិករនៅក្នុងបណ្តុំអាជីវកម្មចិញ្ចឹមមាន់ នៅភូមិទ្រង់ភូមិ ឃុំព្រៃផ្តៅ ស្រុកអង្គរបូរី ដោយកសិករចិញ្ចឹមមាន់សាច់ ១០០ក្បាល និងលក់បានក្នុងតម្លៃ ១៧,០០០រៀល/គក។

សកម្មភាពទី ៤៖ នាថ្ងៃចន្ទ ១០រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាសក័ ព.ស ២៥៦៦ ត្រូវថ្ងៃទី ២២ ខែ សីហា ឆ្នាំ ២០២២
ទីប្រឹក្សាគ្រប់គ្រងអនុកម្មវិធី ASPIRE និងភ្នាក់ងារផ្សព្វផ្សាយកសិកម្មឃុំ បានចុះពិនិត្យវឌ្ឍនភាព កសិករនៃសមាជិកបណ្តុំអាជីវកម្មបន្លែ នៅភូមិឬស្សីថ្មី ឃុំចំប៉ា ស្រុកព្រៃកប្បាស ដោយកសិករអាចប្រមូលផលត្រសក់បានចំនួន ២០០គក/ថ្ងៃ និងលក់បានក្នុងតម្លៃ ១,២០០រៀល/គក។

 

 

 

Leave a Reply

Your email address will not be published.