ក្រុមការងារកម្មវិធី បានចុះបើកវគ្គផ្សព្វផ្សាយបច្ចេកទេសការដាំបន្លែ និងការងារទីផ្សារ ដល់កសិករជាសមាជិកបណ្ដុំអាជីវកម្មបន្លែ នៅឃុំលុងឃុង និងឃុំសាមគ្គី | ខេត្តរតនគិរី
កម្មវិធី ASPIRE ខេត្តរតនគិរី៖
===================
សកម្មភាពក្រុមការងារ ដែលបានចុះបើកវគ្គបណ្តុះបណ្តាលបច្ចេកទេស និងគាំទ្រដល់សមាជិកបណ្តុំអាជិវកម្មបន្លែ ខេត្តរតនគិរី
១). ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ មន្រ្តីការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្មនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានសហការជាមួយមន្រ្តីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក និងភ្នាក់ងារផ្សព្វផ្សាយឃុំ រៀបចំបើកវគ្គផ្សព្វផ្សាយបច្ចេកទេសដាំបន្លែ និងការងារទីផ្សារដល់កសិករសមាជិកបណ្ដុំអាជីវកម្មបន្លែ នៅឃុំលុងឃុង ស្រុកបរកែវ ដែលមានអ្នកចូលរួមសរុបចំនួន ២០នាក់ (ស្រ្តី១១នាក់)។
២). ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ មន្រ្តីការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្មនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានសហការជាមួយមន្រ្តីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក និងភ្នាក់ងារផ្សព្វផ្សាយឃុំ រៀបចំបើកវគ្គផ្សព្វផ្សាយបច្ចេកទេសដាំបន្លែ និងការងារទីផ្សារដល់កសិករសមាជិកបណ្ដុំអាជីវកម្មបន្លែ នៅឃុំសាមគ្គី ស្រុកអូរជុំ ដែលមានអ្នកចូលរួមសរុបចំនួន ១៩នាក់ (ស្រ្តី០២នាក់)។
នៅក្នុងវគ្គផ្សព្វផ្សាយទាំង២វគ្គនេះ មន្រ្តីជំនាញបានបង្ហាញអំពីដំណើរការដាំដុះបន្លែ និងការងារទីផ្សាររួមមាន៖ ការរៀបចំដី ការបណ្ដុះកូន ការផលិតនិងប្រើប្រាស់ជី ការគ្រប់គ្រងកត្តាចង្រៃ ការប្រមូលផល ការវេចខ្ចប់ និងការទំនាក់ទំនងជាមួយអ្នកប្រមូលទិញជាដើម។
ជាមួយគ្នានេះដែរ មន្រ្តីជំនាញក៏បានឆ្លើយតបទៅនឹងបញ្ហាដែលបានលើកឡើងដោយកសិករដូចជា ជំងឺ សត្វល្អិតបំផ្លាញ និងការថែទាំ ព្រមទាំងបានជំរុញលើកទឹកចិត្តដល់កសិករឱ្យពង្រីកការដាំដុះបន្លែបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារ ដើម្បីធ្វើឱ្យជីវភាពសមាជិកក្នុងគ្រួសារមានភាពល្អប្រសើរទៅមុខ។