Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
ក្រុមការងារថ្នាក់ខេត្ត ដឹកនាំដោយ ឯកឧត្តម ហ៊ាន វណ្ណហន សហប្រធានគណៈកម្មាការតម្រង់ទិសកម្មវីធី ASPIRE បានចុះទស្សនកិច្ចរោងចក្រវេចខ្ចប់កែច្នៃមៀនប៉ៃលិន នៅភូមិបុស្អំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ | ខេត្តប៉ៃលិន

ក្រុមការងារថ្នាក់ខេត្ត ដឹកនាំដោយ ឯកឧត្តម ហ៊ាន វណ្ណហន សហប្រធានគណៈកម្មាការតម្រង់ទិសកម្មវីធី ASPIRE បានចុះទស្សនកិច្ចរោងចក្រវេចខ្ចប់កែច្នៃមៀនប៉ៃលិន នៅភូមិបុស្អំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ | ខេត្តប៉ៃលិន

 

កម្មវិធី ASPIRE ខេត្តប៉ៃលិន

====================

 

ថ្ងៃព្រហស្បតិ៍ ៦រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០២២ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទខេត្ត ក្រោមការដឹកនាំរបស់លោក សាយ សុផាត ប្រធានមន្ទីរ និងជាប្រធានអនុកម្មវិធី ASPIRE ខេត្តប៉ៃលិន បានរៀបចំទទួលដំណើរបេសកម្មរបស់ថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំដោយ ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាសហប្រធានគណៈកម្មាការតម្រង់ទិសកម្មវីធី ASPIRE បានចុះត្រួតពិនិត្យវឌ្ឍនភាព និងការអនុវត្តសកម្មភាព របស់អនុកម្មវិធី ASPIRE ខេត្តប៉ៃលិន ដែលមានកម្មវិធីដូចតទៅ៖

កម្មវិធីទី១៖ ការចុះជួបសំណេះសំណាលជាមួយក្រុមការងារថ្នាក់មន្ទីរ អំពីវឌ្ឍនភាពការងារសម្រេចបានប្រៀបធៀបនឹងផែនការសកម្មភាព និងថវិកាប្រចាំឆ្នាំ២០២២ នៅថ្នាក់ខេត្ត។ កិច្ចពិភាក្សានេះបានប្រព្រឹត្តទៅនៅសាលាប្រជុំធំ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្ត ដែលមានអ្នកចូលរួមសរុបចំនួន ១៩ នាក់ ស្ត្រី ០៣ នាក់ ។

បន្ទាប់មក ក្រោមការដឹកនាំលោកប្រធានមន្ទីរ បានសម្របសម្រួលដំណើរទស្សនកិច្ចជូនប្រតិភូដែលមានឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាប្រធានគណៈកម្មាធិការតម្រង់ទិសកម្មវីធី ASPIRE ចុះទស្សនកិច្ចរោងចក្រវេចខ្ចប់កែច្នៃមៀនប៉ៃលិន នៅភូមិ បុស្អំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ក្នុងគោលបំណង ដើម្បីសិក្សាស្វែង យល់ពីដំណើរការផលិតកម្មរបស់រោងចក្រ និងការផ្សាភ្ជាប់ទំនាក់ទំនងរោងចក្រវេចខ្ចប់ជាមួយកសិករដាំដុះដំណាំមៀនប៉ៃលិន ឱ្យឈានទៅដល់ ការចុះកិច្ចសន្យាទិញ ផ្លែមៀនប៉ៃលិន សម្រាប់ផ្គត់ផ្គង់រោងចក្រ។ ចំពោះរោងចក្រមួយនេះ ទើបតែចាប់ផ្តើមដំណើរការដំបូង ក្នុងខេត្តប៉ៃលិន និងកំពុងស្ថិតនៅក្នុងការសាកល្បងនៅឡើយដោយក្នុង១ថ្ងៃអាចដំណើរការបាន ២ ទៅ ៣តោនប៉ុណ្ណោះ។ ប៉ុន្តែនៅជំហ៊ានបន្ទាប់ពេលដំណើរការល្អរោងចក្រមួយនេះ មានគោលបំណងទិញផ្លែមៀន និងស្វាយជាច្រើនតោនទៀតសម្រាប់ធ្វើការនាំចេញទៅប្រទេសចិន។

កម្មវិធីទី២៖ គឺបន្ទាប់ពីការទនស្សនកិច្ចរោងចក្រកែច្នៃ និងធ្វើដំណាប់មៀន ក្រុមការងារអនុកម្មវិធីទី ២ នៃកម្មវិធី ASPIRE ខេត្តប៉ៃលិន ទទួលបន្ទុកផ្នែកផលិតកម្មសត្វ បានរៀបចំសម្របសម្រួលទទួលប្រតិភូក្រសួងកសិកម្ម ក្នុងដំណើរបេសកកម្ម ចុះត្រួតពិនិត្យវឌ្ឍនភាពកម្មវិធី ASPIRE ដឹកនាំដោយ ឯឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅទីតាំងអគារប្រមូលផ្តុំកសិផល ក្នុងភូមិស្ទឹងកាច់ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

សម្រេចបានដូចខាងក្រោម៖
១).បានជួបសំណេះសំណាលជាមួយកសិករចិញ្ចឹមសត្វ
២).ពិនិត្យផលិតកម្ម កូនមាន់ និងមាន់សាច់
៣).ពិនិត្យការកន្លែងចិញ្ចឹមជ្រូក

កម្មវិធីនេះមានការអញ្ជើញចូលរួមដោយ៖
១.លោក អ៊ុន ប៊ុនលី នាយករដ្ឋបាលសាលាខេត្ត
២.លោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន
៣.លោកស្រី យឹម សុខគឹមលី ទីប្រឹក្សាកម្មវិធី ASPIRE
៤. មន្រ្តីកម្មវិធី ASPIRE ខេត្តប៉ៃលិន និង CEWs ចំនួន ១៦នាក់
៥. អាជ្ញាធរភូមិ និងកសិករចិញ្ចឹមមាន់សរុបចំនួន ១៤ នាក់ ស្ត្រី ០៦ នាក់។

នៅពេលរសៀល ក្រុមការងារបានបន្តចុះពិនិត្យវឌ្ឍនភាពការងារ បញ្ហាប្រឈម និងដំណោះស្រាយនានារបស់បណ្តុំអាជីវកម្មមៀនប៉ៃលិន និងសិប្បកម្មស្រាមៀន នៅទីតាំងសិប្បកម្មស្រាមៀនប៉ៃលិន ស្ថិតនៅភូមិតាង៉ែនលើ សង្កាត់ប៉ៃលិន មានវត្តមានអញ្ជើញចូលរួម ពីលោក នាយករដ្ឋបាលសាលាខេត្តប៉ៃលិនថ្នាក់ដឹកនាំមន្ទីរ កសិកម្មខេត្តប៉ៃលិន លោកស្រី ទីប្រឹក្សាកម្មវិធី ASPIRE មន្រ្តីជំនាញមន្ទីរកសិកម្មខេត្តប៉ៃលិន ភ្នាក់ងារផ្សព្វផ្សាយឃុំ សង្កាត់ គណ:កម្មាធិការ បណ្តុំអាជីវកម្ម មៀនប៉ៃលិន និងសិប្បកម្មស្រាមៀនប៉ៃលិន សរុបចំនួន២០នាក់ ស្រី៥នាក់ ។

ជាលទ្ធផល ÷
ឯកឧត្តម ហ៊ាន វណ្ណហន បានលើកទឹកចិត្ត និងជំរុញឱ្យសមាជិកបណ្តុំ បន្តសហការគ្នា ដើម្បីបង្កើនការដាំដុះ និងរក្សាផលិតផលឱ្យមានភាពល្អប្រសើរសម្រាប់ខេត្តប៉ៃលិនទាំងមូល ដើម្បីឈានទៅរកទីផ្សារមួយដ៏ល្អប្រសើរ។ ក្នុងនោះដែរ សមាជិកបណ្តុំទាំងមូល​ បានថ្លែងអំណរគុណដល់ ឯកឧត្តម លោកប្រធានមន្ទីរកសិកម្ម និងក្រុមការងារទាំងអស់ ដែលតែងតែជួយសហការ និងគាំទ្រដល់សមាជិកបណ្តុំរហូតមក និងតែងតែតាមដាន ជាមួយការផ្តល់បច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុផងដែរ។

 

 

Leave a Reply

Your email address will not be published.