Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
ក្រុមការងារកម្មវិធី ASPIRE បានចុះគាំទ្រដល់សមាជិកបណ្តុំអាជីវកម្មបន្លែ ចិញ្ចឹមមាន់ ចិញ្ចឹមត្រី | ខេត្តតាកែវ

ក្រុមការងារកម្មវិធី ASPIRE បានចុះគាំទ្រដល់សមាជិកបណ្តុំអាជីវកម្មបន្លែ ចិញ្ចឹមមាន់ ចិញ្ចឹមត្រី | ខេត្តតាកែវ

 

កម្មវិធី ASPIRE ខេត្តតាកែវ

===================

 

ថ្ងៃព្រហស្បតិ៍ ៦រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ សកម្មភាពក្រុមការងារបានចុះតាមដានវឌ្ឍនភាពសមាជិកបណ្តុំ រួមមាន៖

១). លោក ញ៉ិប ស៊្រន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានចុះពិនិត្យការដាំបន្លែយកស្លឹកក្នុងផ្ទះសំណាញ់ របស់កសិករគំរូ អ៊ុង អឿន ក្នុងសមាជិកបណ្តុំអាជីវកម្មបន្លែភូមិត្រពាំងចក ឃុំត្រាំកក់ ស្រុកត្រាំកក់ ហើយក្រុមការងារបានផ្តល់បច្ចេកទេសបន្ថែមលើការដាំដុះ ដោះស្រាយបញ្ហាប្រឈម និងបន្តស្វែងរកទីផ្សារជូនកសិករលើផលិតផលរបស់ពួកគាត់។

២). មន្រ្តីបច្ចេកទេសកម្មវិធី ASPIRE ស្រុកសំរោង បានចុះតាមដានពិនិត្យសកម្មភាពការដាំដុះរបស់សមាជិកបណ្តុំអាជីវកម្មកសិកម្ម នៅភូមិកញ្ចាង ឃុំស្លា របស់កសិករឈ្មោះ ដែក ម៉ីកសិករឈ្មោះ ឌីម សេន នៅភូមិដំណាក់តាយឹង និង កសិករឈ្មោះ ង៉ូវ លីហួរ នៅភូមិស្លែង ឃុំជំរះពេន ដើម្បីអនុវត្តសកម្មភាពលើការរៀបចំសមាជិកបណ្តុំអាជីវកម្មបន្លែសារជាថ្មីសម្រាប់ឆ្នាំ២០២៣ខាងមុខ និងបន្តតាមដានកាដាំដុះដំណាំ ចិញ្ចឹមសត្វ ចិញ្ចឹមត្រី ការប្រមូលផល និងការស្វែងរកទីផ្សារដល់សមាជិកបណ្តុំអាជីវកម្ម។ ក្រុមការងារបានបន្តគាំទ្រសមាជិកបណ្តុំលើការដាំដុះ និងការផ្តល់បច្ចេកទេសថ្មីៗដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ។

៣). ភ្នាក់ងារផ្សព្វផ្សាយកសិកម្មឃុំបានតាមដានវឌ្ឍនភាពរបស់កសិករនៅក្នុងសមាជិកបណ្តុំអាជីវកម្មចិញ្ចឹមមាន់ ឈ្មោះ ង៉ែត មើ នៅភូមិត្រពាំងស្រង៉េ ឃុំអង្គតាសោម ស្រុកត្រាំកក់ ដែលមានមេពង ចំនួន ១២០ក្បាល បា ២០ក្បាល និងមាន់សាច់ ចំនួន ១៦០ក្បាល ហើយដែលអាចលក់ចេញក្នុងរយៈពេលរៀងរាល់៤ខែ ក្នុងតម្លៃ ១៦,០០០រៀល/គក និងលក់ពងមាន់ បានជាប្រចាំផងដែរ។

 

 

 

Leave a Reply

Your email address will not be published.