Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
ការវេចខ្ចប់ផលិតផលបន្លែតាមស្តង់ដា ដើម្បីឱ្យមានគុណភាព និងមានតម្លៃល្អលើទីផ្សារ ដល់កសិករបណ្តុំអាជីវកម្មដំណាំបន្លែ  | ខេត្តបន្ទាយមានជ័យ

ការវេចខ្ចប់ផលិតផលបន្លែតាមស្តង់ដា ដើម្បីឱ្យមានគុណភាព និងមានតម្លៃល្អលើទីផ្សារ ដល់កសិករបណ្តុំអាជីវកម្មដំណាំបន្លែ | ខេត្តបន្ទាយមានជ័យ

 

កម្មវិធី ASPIRE ខេត្តបន្ទាយមានជ័យ៖

======================

 

នាថ្ងៃព្រហស្បតិ៍ ៦រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័កព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៨ សីហា ឆ្នាំ២០២២

១) ការិយាល័យ កសិ-ឧស្សាហកម្ម

-លោកស្រី ធឿក សុផានី អនុប្រធានការិយាល័យកសិ-ឧស្សាហកម្ម លោកស្រី យ៉ាន់ ស៊ីណា មន្ត្រីការិយាល័យកសិ-ឧស្សាហកម្ម សហការភ្នាក់ងារផ្សព្វផ្សាយឃុំ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីបច្ចេកទេសក្រោយពេលប្រមូលផល និងការវេចខ្ចប់ផលិតផលបន្លែតាមស្តង់ដាគុណភាព ដល់កសិករបណ្តុំអាជីវកម្មដំណាំបន្លែនៅភូមិស្នាយយល្អ ឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ដើម្បីឱ្យកសិករបានយល់ដឹងអំពី វិធីសាស្រ្តវេចខ្ចប់ផលិតផល វេចខ្ចប់តាមប្រភេទផលិតផលដែលគាត់មាន យល់កាន់តែច្បាស់ពីសារៈប្រយោជន៍នៃការវេចខ្ចប់ ជំរុញឱ្យពួកគាត់ជាអ្នកផលិត ផ្លាស់ប្តូរទម្លាប់ពីការក្រាលកន្ទេលលក់ ប្រែមកលក់លក្ខណៈទំនើប (កសិកម្មបែបពាណិជ្ជកម្ម-ឧស្សាហកម្ម) ដោយអនុវត្តជាក់ស្តែង ធ្វើការជ្រើសរើសផលិតផលបន្លែត្រប់ស្រួយ ការលាងសម្អាត ចាត់ថ្នាក់ផលិផលទំហំ ពណ៌ ភាពស្រស់ ការវេចខ្ចប់ផលិតផល តាមប្រភេទផលិតផល វេចខ្ចប់លក្ខណៈងាយៗតាមស្តង់ដារអនាម័យ និងគុណភាព ក្នុងនោះមានអ្នកចូលរួមសរុប ៤០នាក់ ស្ត្រី៣៤នាក់ ។

 

២) ការិយាល័យក្សេត្រសាស្រ្ត និង ផលិតភាពកសិកម្ម សហការជាមួយមន្រ្តីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក និងភ្នាក់ងារផ្សព្វផ្សាយឃុំ បានបើកវគ្គបណ្តុះបណ្តាល រៀបចំផែនការអាជីវកម្ម ប្រតិទិនដាំដុះបន្លែដល់សមាជិកបណ្តុំអាជីវកម្មបន្លែ ការវិភាគបញ្ហាប្រឈម ដំណោះស្រាយ និងរំលឹកឡើងវិញបច្ចេកទេសដាំបន្លែ ៖

-លោក អ៊ុច ម៉ឺន អនុប្រធានការិយាល័យកសិកម្ម នៅភូមិស្មន់ ឃុំរលូស ស្រុកស្វាយចេក អ្នកចូលរួមសរុប ៣៧ នាក់ ស្រី ១៦ នាក់

-លោក យ៉ាង ចាន់តូ មន្ត្រីការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម នៅភូមិគោកសំរោង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក អ្នកចូលរួមសរុប ២៦នាក់ ស្រី១០នាក់។

-កញ្ញា ភឹម សំណាង មន្ត្រីការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម នៅភូមិកស្វាយរុងរឿង ឃុំរហាត់ទឹក ស្រុក មង្គលបូរី អ្នកចូលរួម ៣០ នាក់ ស្រី ១៨នាក់។

-លោកស្រី ជុំ សាអែម មន្ត្រីការិយាល័យក្សេត្រសាស្ត្រ និងផលិតភាព កសិកម្ម នៅក្នុងភូមិតាម៉ា សង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ អ្នកចូលរួមសរុប ២៣ នាក់ ស្រី១១នាក់

-លោក ងឿន រតនៈ មន្ត្រីការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម នៅភូមិតាអុង ឃុំប៉ោយចារ ស្រុកភ្នំស្រុក អ្នកចូលរួមសរុប ២៧នាក់ ស្រី៩នាក់

 

៣) ការតាមដានត្រួតពិនិត្យវឌ្ឍនភាពសមាជិកបណ្តុំអាជីវកម្មស្រូវ

-លោក មាស ពៅ ភ្នាក់ផ្សព្វផ្សាយឃុំ បានចូលរួមត្រួតពិនិត្យតាមដានសមាជិកបណ្ដុំអាជីវកម្មស្រូវ ភូមិកណ្ដោល ឃុំភ្មំលៀប ស្រុកព្រះនេត្រព្រះ ការប្រមូលផលស្រូវប្រភេទ ៥១-៥៤ ចាប់ពីថ្ងៃទី១ ខែសីហា ដល់ ថ្ងៃទី១៨ ខែសីហា មានផ្ទៃដីផលិត ១០៥ហិតា ទិន្នផលទទួលបានសរុប ៤៩៣តោន លក់៤៥០តោន ក្នុងតម្លៃ ៧៥៤រៀល/គក្រ និងស្រូវសែនក្រអូបមានផ្ទៃដីផលិត១៣ហិតា ទិន្នផលទទួលបាន ៥៧តោន លក់៥០តោន តម្លៃលក់១,០៦៨/គក្រ ។

 

 

 

Leave a Reply

Your email address will not be published.