Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
ការចុះកិច្ចសន្យារវាងបណ្តុំអាជីវកម្ម ជាមួយអ្នកលក់ធាតុចូល និងអ្នកទទួលទិញនៅភូមិដូនតី ឃុំស្រង់ ស្រុកគងពិសី | ខេត្តកំពង់ស្ពឺ

ការចុះកិច្ចសន្យារវាងបណ្តុំអាជីវកម្ម ជាមួយអ្នកលក់ធាតុចូល និងអ្នកទទួលទិញនៅភូមិដូនតី ឃុំស្រង់ ស្រុកគងពិសី | ខេត្តកំពង់ស្ពឺ

 

កម្មវិធី ASPIRE ខេត្តកំពង់ស្ពឺ

===================

 

ពីធីចុះកិច្ចសន្យារវាងបណ្តុំអាជីវកម្មជាមួយអ្នកលក់ធាតុចូល និងអ្នកទទួលទិញ

កាលពីថ្ងៃពុធ ៥រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ១៧ ខែសីហា ឆ្នាំ២០២២ នៅភូមិដូនតី ឃុំស្រង់ ស្រុកគងពិសី មានរៀបចំពិធីប្រជុំបណ្តាញទីផ្សារកសិកម្មរវាងអ្នកប្រមូលទិញ អ្នកលក់ធាតុចូលកសិកម្ម និងតំណាងបណ្តុំអាជីវកម្មចិញ្ចឹមមាន់ក្នុងសហគមន៍ព្រៃឈើ ដើម្បីរៀបចំចុះកិច្ចសន្យា ដែលរៀបចំ និងសម្របសម្រួលដោយក្រុមការងារកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) ដឹកនាំដោយលោក ឈឹម សុនា អនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល និងជាមន្រ្តីទទួលបន្ទុកអនុកម្មវិធីទី២ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ ដែលមានការចូលរួមពី៖

(១)-មន្រ្តីការិយាល័យផលិតកម្ម និងបសុព្យាបាលប្រចាំស្រុកគងពិសី, (២)-លោកមេភូមិដូនតី, (៣)-ភ្នាក់ងារផ្សព្វផ្សាយឃុំស្រង់, (៤)-ប្រធានបណ្តុំអាជីវកម្ម, (៥)-អ្នកផ្គត់ផ្គង់ធាតុចូល និង (៦)-អ្នកទទួលទិញកសិផល សរុបចំនួន ១៣ នាក់ (ស្រី ០៣នាក់) ។

ជាលទ្ធផលនៃកិច្ចប្រជុំពិភាក្សានេះគឺ

  • តំណាងបណ្តុំអាជីវកម្ម បានព្រមព្រៀងគ្នាក្នុងការទទួលទិញធាតុចូលពីលោកស្រី ធូ ឡេងហ៊ុន អ្នកលក់ធាតុចូល (សម្ភារកសិកម្ម) ស្ថិតនៅផ្សារត្រាំខ្នារ ឃុំស្នំក្រពើ ស្រុកគងពិសី ទូរស័ព្ទលេខ : 017 790 066 ។
  • តំណាងបណ្តុំអាជីវកម្ម បានព្រមព្រៀងលក់កសិផលរបស់ខ្លួនជូនលោកស្រី ឡាច ស៊ីនួន មកពីភូមិរលាំងទឹក ឃុំស្រង់ ស្រុកគងពិសី ទូរស័ព្ទលេខ : 077 757 854 ។

+ សូមបញ្ជាក់ផងដែរថា កម្មវិធី ASPIRE ប្រចាំស្រុកគងពិសី បានចងក្រងបណ្តុំអាជីវកម្មសរុបចំនួន ៣២បណ្តុំ សមាជិកចំនួន ៨១៩ គ្រួសារ ( ស្ត្រី ២៤៤ គ្រួសារ ) ។ នៅក្នុងនោះមានបណ្តុំអាជីវកម្មមាន់ចំនួន ០៧បណ្តុំ មានសមាជិកសរុបចំនួន ១៦៣ គ្រួសារ ( ស្ត្រី ៣៩ គ្រួសារ ) ស្ថិតនៅក្នុងឃុំស្រង់ ឃុំស្នំក្រពើ ឃុំវាល និងឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។

 

 

 

Leave a Reply

Your email address will not be published.