វឌ្ឍនភាពរបស់សមាជិកបណ្តុំអាជីវកម្មបន្លែ នៅឃុំវាលពង់ ស្រុកឧដុង្គ | ខេត្តកំពង់ស្ពឺ
កម្មវិធី ASPIRE ខេត្តកំពង់ស្ពឺ៖
===================
វឌ្ឍនភាពរបស់សមាជិកបណ្តុំអាជីវកម្មបន្លែ នៅឃុំវាលពង់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ
កាលពីថ្ងៃពុធ ៥ រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី ១៧ ខែសីហា ឆ្នាំ២០២២ លោក ប៉ាក ស៊ីវុត្ថា ភ្នាក់ងារផ្សព្វផ្យាយឃុំនៃកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់នឹងការប្រែប្រួលអាកាសធាតុប្រចាំឃុំវាលពង់ បានចុះត្រួតពិនិត្យការប្រមូលផលិតផលបន្លែក្នុងផ្ទះសំណាញ់ របស់គ្រួសារ លោក រន រិន ប្រធានបណ្តុំអាជីវកម្មបន្លែ នៅភូមិសូវង្សលើ ឃុំវាលពង់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។
=> ជាលទ្ធផលនៃការចុះពិនិត្យនេះគឺ លោក រន រិន បាននឹងកំពុងចាប់ផ្តើមប្រមូលផលបន្លែស្ពៃក្រញាញ់ ក្នុងវគ្គទី៥ ឆ្នាំ២០២២ នេះ ដែលគាត់បានសាបគ្រាប់ស្ពៃកាលពីថ្ងៃទី ០៩ ខែកក្កដា និងដាំកូនស្ពៃថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០២២ ។ គិតត្រឹមថ្ងៃទី ១៧ ខែសីហា ឆ្នាំ២០២២ នេះ គ្រួសាររបស់លោក រន រិន បានចាប់ផ្តើមប្រមូលផលស្ពៃក្រញាញ់បានចំនួន ៧៨ គ.ក្រ និងលក់ក្នុងតម្លៃ ៤៥០០៛/គ.ក្រ ។
=> ទីផ្សារ និង អ្នកទទួលទិញបន្លែពីសមាជិកបណ្តុំអាជីវកម្ម ៖
- លក់រាយជូនប្រជាពលរដ្ឋរស់នៅក្នុងភូមិសូវង្សលើ និងភូមិជិតខាង ។
- លោកស្រី ខុន យ៉ាន និងលោកស្រី អម អ៊ីម អ្នកទទួលទិញបន្លែ និងលក់បន្ត នៅក្នុងឃុំវាលពង់ និង
- លោក ពូ បាវ អ្នកទទួលទិញបន្លែ នៅភូមិវាំងចាស់ ឃុំវាំចាស់ ស្រុកឧដុង្គ ទូរស័ព្ទលេខ: 011 499 806 និង 0885 776 417 ។