August 18, 2022
សមាជិកបណ្តុំអាជីវកម្មបន្លែ បានប្រមូលបន្លែចំនួន ២,០៧០គីឡូក្រាម ដាក់នៅអគារប្រមូលផ្តុំកសិផល ងាយស្រួលដល់អ្នកប្រមូលទិញមកដឹកទៅលក់នៅផ្សារសួង ក្រុងសួង | ខេត្តត្បូងឃ្មុំ
កម្មវិធី ASPIRE ខេត្តត្បូងឃ្មុំ៖
===================
អគារប្រមូលផ្តុំកសិផល នៃបណ្តុំអាជីវកម្មបន្លែបៃតងគោកស្រុក គាំទ្រដោយកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) បានប្រមូលបន្លែចំនួន ២,០៧០គីឡូក្រាម លក់ចូលផ្សារសួង ក្រុងសួង ខេត្តត្បូងឃ្មុំ។
ក្នុងនោះមានបន្លែដូចជា៖
- ត្រប់ស្រួយចំនួន ២៥០គីឡូក្រាម លក់បានតម្លៃ១,០០០ រៀលក្នុង១គីឡូក្រាម
- ត្រសក់ចំណារ ចំនួន ២០០ គីឡូក្រាម លក់បានតម្លៃ ៦០០ រៀលក្នុង១គីឡូក្រាម
- ខ្ទឹមស្លឹកចំនួន ១,៦០០ គីឡូក្រាម លក់តម្លៃ ៣,០០០ រៀល ក្នុង១គីឡូក្រាម និង
- សណ្តែកគួរចំនួន ២០ គីឡូក្រាម លក់បានតម្លៃ២,០០០ រៀលក្នុង១គីឡូក្រាម។