Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
វគ្គបណ្តុះបណ្តាលស្តីពីការរៀបចំផែនការអាជីវកម្ម ប្រតិទិនផលិតកម្ម និងរំលឹកឡើងវិញបច្ចេកទេសចិញ្ចឹមត្រី-បន្លែ | ខេត្តបន្ទាយមានជ័យ

វគ្គបណ្តុះបណ្តាលស្តីពីការរៀបចំផែនការអាជីវកម្ម ប្រតិទិនផលិតកម្ម និងរំលឹកឡើងវិញបច្ចេកទេសចិញ្ចឹមត្រី-បន្លែ | ខេត្តបន្ទាយមានជ័យ

 

កម្មវិធី ASPIRE ខេត្តបន្ទាយមានជ័យ

=======================

 

ថ្ងៃអង្គារ ៤រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២

១). ខណ្ឌរដ្ឋបាលជលផល៖

-លោក ប្រម ចិ មន្រ្តីខណ្ឌរដ្ឋបាលជលផល លោក នូវ លាង នាយសង្កាត់រដ្ឋបាលជល សហការជាមួយភ្នាក់ងារផ្សព្វផ្សាយឃុំ បានវគ្គបណ្តុះបណ្តាលស្តីពីការរៀបចំផែនការអាជីវកម្ម ប្រតិទិនផលិតកម្ម និងរំលឹកឡើងវិញបច្ចេកទេសចិញ្ចឹមត្រី ការជ្រើសរើសទីតាំង ការរៀបចំអាង ការគ្រប់គ្រង និងថែទាំ ការផ្ដល់ចំណី ការការពារជំងឺ ដល់សមាជិកបណ្តុំអាជីវកម្មចិញ្ចឹមត្រី នៅភូមិបន្ទាយឆ្មារលិច ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក អ្នកចូលរួមសរុប ២៥នាក់ ស្រី ២៥នាក់ ។

 

២). ការិយាល័យក្សេត្រសាស្រ្ត និង ផលិតភាពកសិកម្ម៖

-លោក អ៊ុច ម៉ឺន អនុប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម សហការជាមួយភ្នាក់ងារផ្សព្វផ្សាយឃុំ បានបើកវគ្គបណ្តុះបណ្តាលការរៀបចំផែនការអាជីវកម្ម ប្រតិទិនដាំដុះបណ្តុំអាជីវកម្មបន្លែ ភូមិពន្លៃឃុំ ពន្លៃ ភ្នំស្រុក ដែលមានអ្នកចូលរួមសរុប ២០នាក់ ស្រី១៣នាក់

-លេកស្រី ស៊ុយ សុវណ្ណី មន្ត្រីការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម សហការជាមួយភ្នាក់ងារផ្សព្វផ្សាយឃុំ បានបើកវគវគ្គបណ្តុះបណ្តាលរៀបចំផែនការអាជីវកម្ម និងប្រតិទិនដាំដុះបណ្តុំអាជីវកម្មដំណាំបន្លែ ក្នុងភូមិចក្រី ឃុំជប់វារី ស្រុក ព្រះនេត្រព្រះ អ្នកចូលរួម៣៨ នាក់ ស្រី៧នាក់។

-កញ្ញា ភឹម សំណាង មន្ត្រីការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម សហការជាមួយលោក អ៊ុក បូរម មន្ត្រីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន និងលោកស្រី ឱ សេនិត ភ្នាក់ងារផ្សព្វផ្សាយឃុំ បានវគ្គបណ្ដុះបណ្ដាលការរៀបចំផែនការអាជីវកម្ម និងប្រតិទិនដាំដុះ បណ្តុំអាជីវកម្មដំណាំបន្លែ ភូមិតាប៊ុន ឃុំចំណោម ស្រុកមង្គលបូរី អ្នកចូលរួមសរុប ៣០នាក់ ស្រី១៦នាក់។

 

 

 

Leave a Reply

Your email address will not be published.