កម្មវិធី ASPIRE ខេត្តកំពង់ស្ពឺ៖
=============
សកម្មភាពរបស់លោក លោកស្រីភ្នាក់ងារផ្សព្វផ្សាយឃុំ ” ក្នុងការចុះសម្ភាសន៍សមាជិកបណ្តុំអាជីវកម្ម ស្តីពីប្រសិទ្ធភាពលើផ្នែកសេដ្ឋកិច្ច និងប្រសិទ្ធភាពលើផ្នែកធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ” សម្រាប់ ឆ្នាំ២០២២ នៃកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ខេត្តកំពង់ស្ពឺ ។
-គិតត្រឹមថ្ងៃអង្គារ ០៤រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ កម្មវិធី ASPIRE ខេត្តកំពង់ស្ពឺ ចុះសម្ភាសន៍កសិករសម្រេចបាន 45.20% ស្មើនឹងចំនួន 127 គ្រួសារ ប្រសិទ្ធភាពលើផ្នែកសេដ្ឋកិច្ច និង 47.33% ស្មើនឹងចំនួន 133 គ្រួសារ (ផែនការ 281 គ្រួសារ) នេះបើតាមទិន្នន័យក្នុងប្រព័ន្ធ MIS : http://aspire.avenasoft.com/monitoring/login កម្មវិធី ASPIRE នៅម៉ោង 4:00 រសៀល ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ នេះ ។
=> សូមបញ្ជាក់ផងដែរថា ចាប់តាំងពីឆ្នាំ២០១៩ រហូតមកដល់បច្ចុប្បន្ននេះ កម្មវិធី ASPIRE ខេត្តកំពង់ស្ពឺ បានចងក្រងជាបណ្តុំអាជីវកម្មបានចំនួន 134 បណ្តុំ ដែលមានកសិករជាសមាជិកចំនួន 3,192 គ្រួសារ មានផលិកម្មចំនួន 10 ប្រភេទរួមមាន៖ បន្លែ ស្វាយ ស្រូវ ទំពាំងផ្អែម មាន់ គោ ជ្រូក ត្រី កង្កែប និងឃ្មុំ ។
នៅក្នុងឆ្នាំ២០២២នេះ លេខាធិការដ្ឋានកម្មវិធី ASPIRE នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានធ្វើការជ្រើសរើសសំណាកចំនួន 281 គ្រួសារសម្រាប់ធ្វើការសម្ភាសន៍ប្រសិទ្ធភាព លើផ្នែកសេដ្ឋកិច្ច និងប្រសិទ្ធភាពលើផ្នែកធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ដែលក្នុងនោះរួមមាន៖ បន្លែ 39 គ្រួសារ ស្វាយ 22 គ្រួសារ ស្រូវ 27 គ្រួសារ ទំពាំងផ្អែម 14 គ្រួសារ មាន់ 26 គ្រួសារ គោ 43 គ្រួសារ ជ្រូក 21 គ្រួសារ ត្រី 45 គ្រួសារ កង្កែប 38 គ្រួសារ និងឃ្មុំចំនួន 06 គ្រួសារ ដែលបាននឹងកំពុងធ្វើការចុះសម្ភាសន៍ដោយលោក លោកស្រីភ្នាក់ងារផ្សព្វផ្សាយឃុំទាំង 18 រូប ។










