ក្រុមការងារថ្នាក់ខេត្ត បានចុះតាមដានការដាំដុះបន្លែ និងផ្តល់បច្ចេកទេសបន្ថែមក្នុងការថែទាំបន្លែក្នុងផ្ទះសំណាញ់ | ខេត្តប៉ៃលិន
កម្មវិធី ASPIRE ខេត្តប៉ៃលិន៖
====================
ថ្ងៃចន្ទ ៣រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពុទ្ធស័ករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២
អនុកម្មវិធីទី១ នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តប៉ៃលិន បានចុះពិនិត្យនិងពិគ្រោះយោបល់ជាមួយកសិករដាំដុះបន្លែផ្ទះសំណាញ់នៅភូមិករចាប់ ដោយក្រុមការងារបានធ្វើការសង្កែតបន្លែស្ពៃបូកគោដែលដាំដុះក្នុងផ្ទះសំណាញ់ភូមិក្រចាប់ មានការលូតលាស់ល្អប្រសើរ តែមានបញ្ហាប្រឈមមួយចំនួនក្នុងការថែទាំ ដូចជា៖
ទី១. ខ្វះការយកចិត្តទុកដាក់ក្នុងការចេញចូលក្នុងផ្ទះសំណាញ់ (ចំហរទ្វាផ្ទះសំណាញ់ នាំអោយមានសត្វល្អិតចង្រៃចូលបាន) ។
ទី២. សំណាញ់ជើងរាងមានចន្លោះប្រហោង មានសត្វល្អិតចង្រៃចូលបាន។
ទី៣. នាំយកកូនដំណាំស្ពៃបូកគោពីខាងក្រៅផ្ទះសំណាញ់មកដាំដុះក្នុងផ្ទះសំណាញ់ នាំអោយមានការចំលងមេរោគនិងពងសត្វល្អិតចង្រៃចូលមកក្នុងផ្ទះសំណាញ់ និង
ទី៤. កង្វះកំលាំងពលកម្ម។
ដូច្នេះក្រុមការងារបានណែនាំ ដោយឱ្យកសិករយកចិត្តទុកដាក់ក្នុងការថែទាំរួមមាន៖
- ពេលចេញចូលផ្ទះសំណាញ់ ត្រូវបិទទ្វា និងចាក់ជើងសំណាញ់កុំឱ្យមានប្រហោង ដើម្បីការងារសត្វល្អិតមកបំផ្លាញ ត្រូវប្រើជីឱ្យបានត្រឹមត្រូវតាមពេលវេលា ត្រូវប្រើប្រាស់អន្ទាក់ស្អិត និងប្រើប្រាស់ថ្នាំសំលាប់សត្វល្អិតចង្រៃតាមការណែនាំ។
ផែនការបន្ទាប់៖ ក្រុមការងារនូវតែតាមដាន ពិនិត្យ និងបន្តផ្តល់បច្ចេកទេសថ្មីៗ ដើម្បីឱ្យការដាំដុះដំណាំបន្លែក្នុងផ្ទះសំណាញ់មានប្រសិទ្ធិភាព ទទួលផលបានច្រើន និងបន្លែមានសុវត្ថិភាព។