Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
ការតាមដាន ត្រួតពិនិត្យវឌ្ឍនភាព បព្ហាប្រឈម លើផែនការអនុវត្តបន្តកម្មវិធី ASPIRE ក្រោមអធិបតីភាព ឯកឧត្តម ហ៊ាន វណ្ណហន និង ឯកឧត្តម បណ្ឌិត មាស ពិសិដ្ឋ | ខេត្តពោធិ៍សាត់

ការតាមដាន ត្រួតពិនិត្យវឌ្ឍនភាព បព្ហាប្រឈម លើផែនការអនុវត្តបន្តកម្មវិធី ASPIRE ក្រោមអធិបតីភាព ឯកឧត្តម ហ៊ាន វណ្ណហន និង ឯកឧត្តម បណ្ឌិត មាស ពិសិដ្ឋ | ខេត្តពោធិ៍សាត់

 

កម្មវិធី ASPIRE ខេត្តពោធិ៍សាត់

====================

 

នៅថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០២២ ក្រុមការងារអនុវត្តកម្មវិធី ASPIRE ថ្នាក់ខេត្ត បានសម្របសម្រួលកិច្ចប្រជុំ បង្ហាញពីវឌ្ឍនភាព បព្ហាប្រឈម និងលើកផែនការអនុវត្តបន្ត ក្រោមអធិបតីភាព ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាប្រធានគណៈកម្មការតម្រង់ទិសកម្មវីធីASPIRE និង ឯកឧត្តម បណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកកម្មវិធី ASPIRE អមដំណើរដោយសហការី ។ លោក ហៃ ធូរ៉ា អនុប្រធានមន្ទីរទទួលបន្ទុកកម្មវិធីថ្នាក់ខេត្ត តំណាងប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានធ្វើបទបង្ហាញជូនគណអធីបតីជ្រាបពីវឌ្ឍនភាពនៃការអនុវត្តសកម្មភាព និងថវិកា រហូតមកដល់ខែកក្កដា ២០២២។

ក្នុងអង្គប្រជុំនេះមានការចូលរួមពីមន្រ្តីជំនាញមកពីការិយាល័យកេត្រសាស្ត្រ ការិយាល័យផ្សព្វផ្សាយ ផែនការគណនេយ្យ មន្រីកម្មវិធី អង្គការ EPDO និងទីប្រឹក្សាគ្រប់គ្រងកម្មវិធីបានចូលរួម។ ក្នុងឱកាសនេះ ប្រតិភូបានបន្តដំណើរចុះទស្សនកិច្ចចំនួន៣កន្លែងគោលដៅ ក្នុងនោះមាន៖

១). បណ្តុំអាជីវកម្មវារីវប្បកម្ម (ត្រី/កង្កែប) នៅភូមិដំបូក១០០ ឃុំត្នោតជុំ ស្រុកក្រគរ

២). ក្រុមផលិតកម្មបន្លែ (សហគមន៍កសិកម្មអូរថ្កូវរុងរឿង) មកពីភូមិអូរថ្កូវ និងភូមិទួលគ្រួស សង្កាត់រលាប ក្រុងពោធិ៍សាត់ តាមដានពិនិត្យ លើការផលិតកម្មបន្លែ និងការរៀបចំពង្រីកផ្ទះសំណាញ់ និង

៣). បណ្តុំអាជីវកម្មចិញ្ចឹមមាន់ នៅភូមិព្រះម្លូរ ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់ លើការចិញ្ចឹមមាន់លក្ខណៈអាជីវកម្ម និងការផលិតកូនមាន់លក់។

 

 

Leave a Reply

Your email address will not be published.