Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
វឌ្ឍនភាពនៃដំណើរការដាំដុះ និងអាជីវកម្មរបស់សមាជិកបណ្តុំអាជីវកម្មបន្លែនៅក្នុងភូមិត្រោក ឃុំឈើទាលក្នុងស្រុកស្វាយជ្រុំ | ខេត្តស្វាយរៀង

វឌ្ឍនភាពនៃដំណើរការដាំដុះ និងអាជីវកម្មរបស់សមាជិកបណ្តុំអាជីវកម្មបន្លែនៅក្នុងភូមិត្រោក ឃុំឈើទាលក្នុងស្រុកស្វាយជ្រុំ | ខេត្តស្វាយរៀង

 

កម្មវិធី ASPIRE ខេត្តស្វាយរៀង

====================

 

នៅថ្ងៃអង្គារ ៤រោច ខែ ស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១៦ ខែ សីហា ឆ្នាំ២០២២ ទីប្រឹក្សាគ្រប់គ្រងអនុកម្មវិធី ASPIRE រួមដំណើរជាមួយលោក ជិន វណ្ណា អនុប្រធានការិយាល័យគ្រឿងយន្តកសិកម្មខេត្ត និងចូលរួមដំណើរដោយលោក សៅ បូរី និងលោក អ៊ិច សុផៃ ភ្នាក់ងារផ្សព្វផ្សាយឃុំចំបក់ និងឃុំឈើទាល បានចុះត្រួតពិនិត្យមើលដំណើរការដាំដុះ និងអាជីវកម្មរបស់សមាជិកបណ្តុំអាជីវកម្មបន្លែនៅក្នុងភូមិត្រោក ឃុំឈើទាលក្នុងស្រុកស្វាយជ្រុំ ។ ក្រុមការងារបានចុះតាមដានការដាំបន្លែចម្រុះ របស់កសិករឈ្មោះ រាជ បូរី ក្នុងភូមិត្រោក ឃុំឈើទាល ដែលជាសមាជិកបណ្តុំអាជីវកម្មបន្លែឆ្នាំ២០១៨ ក្នុងបណ្តុំអាជីវកម្មរបស់គាត់ គឺមានសមាជិកសរុប៦២នាក់។

គាត់មានដាំបន្លែចម្រុះវិលជុំដូចជា៖ ត្រសក់ ននោង ត្រឡាច ត្រកួន សណ្តែកគួរ ស្ពៃឈួល ស្ពៃក្រញ៉ាញ់ ស្ពៃតឿ ខ្ទឹមស្លឹក ល្ពៅ នៅលើផ្ទៃដី ប្រមាណ ២,០០០ ម៉ែត្រការ៉េ។

លោកស្រី រាជ បូរី អាយុ ៥២ឆ្នាំប្រកបរបរដាំបន្លែចម្រុះ និងជាអ្នកប្រមូលទិញបន្លែ ពីសមាជិកបណ្តុំអាជីវកម្មរបស់គាត់ផងដែរ ដើម្បីយកទៅបោះដុំ និងលក់រាយបន្ត នៅតាមទីផ្សារក្នុងស្រុក-ឃុំ និងលក់ឱ្យសហគមន៍សាក់ រៀងរាល់ ២ថ្ងៃម្តង។ ការប្រមូលទិញបន្លែពីសមាជិកបណ្តុំអាជីវកម្មរបស់គាត់ គឺគាត់បានចំនេញ ៥០០រៀល ក្នុង១គីឡូក្រាម ដោយក្នុង១ថ្ងៃគាត់ប្រមូលបន្លែយកទៅបោះដុំ និងលក់រាយបានប្រមាណ ៧០-១០០គីឡូក្រាម។

ដោយឡែកការប្រមូលផលបន្លែរបស់គាត់ដែលបានដាំ គឺមានដំណើរការជាប្រចាំបន្តវេណ និងមានចំនូលប្រមាណ ២លានរៀលក្នុងរយៈពេល១ខែកន្លះ ក្រោយផាត់ចំណាយថ្លៃដើមក្នុងការផលិតហើយប្រមាណ ២៥% គាត់នៅមានប្រាក់ចំនេញប្រមាណ ១លានប្រាំសែនរៀល ។

លោកស្រី រាជ បូរី ជាមនុស្សឧស្សាហ៍ព្យាយាម និងមានការតាំងចិត្តខ្ពស់លើកសិផលរបស់គាត់ ហើយគាត់បានប្រាប់ក្រុមការងារដោយមោទនភាពទៀតថា “ប្រាក់ចំណូលដែលខ្ញុំបានពីការដាំបន្លែលក់ និងប្រមូលទិញបន្លែលក់ ខ្ញុំអាចជួយគ្រួសារក្នុងបន្ទុក និងកូនទាំង២នាក់ឱ្យបានសិក្សារហូតដល់ចប់ដល់មហាវិទ្យាល័យ ។

 

 

 

Leave a Reply

Your email address will not be published.