Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
វគ្គបណ្តុះបណ្តាលស្តីពីការគ្រប់គ្រងផែនការអាជីវកម្ម ការកត់ត្រាចំណូលចំណាយ និងទីផ្សាររបស់អាគារប្រមូលផ្តុំកសិផលឃុំអមលាំង និងឃុំនិទាន | ខេត្តកំពង់ស្ពឺ

វគ្គបណ្តុះបណ្តាលស្តីពីការគ្រប់គ្រងផែនការអាជីវកម្ម ការកត់ត្រាចំណូលចំណាយ និងទីផ្សាររបស់អាគារប្រមូលផ្តុំកសិផលឃុំអមលាំង និងឃុំនិទាន | ខេត្តកំពង់ស្ពឺ

 

កម្មវិធី ASPIRE ខេត្តកំពង់ស្ពឺ

=============

 

វគ្គបណ្តុះបណ្តាលស្តីពីការគ្រប់គ្រងផែនការអាជីវកម្ម ការកត់ត្រាចំណូលចំណាយ និងទីផ្សាររបស់អាគារប្រមូលផ្តុំកសិផលឃុំអមលាំង និងឃុំនិទាន | ខេត្តកំពង់ស្ពឺ

 

សកម្មភាពទី១៖ នៅអគារប្រមូលផ្តុំកសិផលឃុំនិទាន មានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីការគ្រប់គ្រង ផែនការអាជីវកម្ម កត់ត្រាចំណូលចំណាយ និងទីផ្សាររបស់អគារប្រមូលផ្តុំកសិផលឃុំនិទាន ស្រុកបសេដ្ឋ ដែលបានរៀបចំ និងសម្របសម្រួលដោយក្រុមការងារកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) ដឹកនាំដោយលោក ជា ហុកលី ប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម និងជាប្រធានអនុកម្មវិធីទី១ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ និងមានការចូលរួមពី៖ (១)-មន្ត្រីទទួលបន្ទុកកម្មវិធី ASPIRE ប្រចាំស្រុកបសេដ្ឋ (២)-ទីប្រឹក្សាគ្រប់គ្រងអនុកម្មវិធីថ្នាក់ខេត្ត (៣)-លោកក្រុមប្រឹក្សាឃុំនិទាន (៤)-ភ្នាក់ងារផ្សព្វផ្សាយឃុំ (៥)-ប្រធានបណ្តុំអាជីវកម្ម និង (៦)-គណៈកម្មាការអគារប្រមូលផ្តុំកសិផល ។

សម្រាប់អគារប្រមូលផ្តុំកសិផលនៅឃុំនិទាន ស្រុកបសេដ្ឋ មានរចនាសម្ព័ន្ធគ្រប់គ្រងដោយគណៈកម្មាការដូចខាងក្រោម៖
1- លោក ឈឹម សារ៉ន ជាប្រធាន ទូរស័ព្ទលេខ: 081 400 271
2- លោកស្រី អះ យ៉ាន ជាអនុប្រធាន
3- លោក អោម វិបុល ជាអ្នកត្រួតពិនិត្យគុណភាពផលិតផល
4- លោក គិន រ៉ា ជាអ្នកសម្របសម្រួលទីផ្សារ ទូរស័ព្ទលេខ: 010 993 361 និង
5- លោក លោក ឯម សុង ជាហិរញ្ញឹក ។

 

សកម្មភាពទី២៖ នៅអាគារប្រមូលផ្តុំកសិផលឃុំអមលាំង មានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីការគ្រប់គ្រង ផែនការអាជីវកម្ម កត់ត្រាចំណូលចំណាយ និងទីផ្សារ របស់អាគារប្រមូលផ្តុំកសិផលឃុំអមលាំង ដែលបានរៀបចំ និងសម្របសម្រួលដោយក្រុមការងារកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) ដឹកនាំដោយលោក ជូ សារឹម អនុប្រធានគ្រប់គ្រងអនុកម្មវិធីថ្នាក់ខេត្ត និងជាប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្មនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ ដែលមានការចូលរួមពី (១)-ប្រធាន និងអនុប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម និងជាមន្ត្រីទទួលបន្ទុកអនុកម្មវិធី១ (២)-ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ បរិស្ថានស្រុក និងជាប្រធានគ្រប់គ្រងកម្មវិធី APIRE ប្រចាំស្រុកថ្ពង (៣)-ទីប្រឹក្សាគ្រប់គ្រងអនុកម្មវិធីថ្នាក់ខេត្ត (៤)-ភ្នាក់ងារផ្សព្វផ្សាយឃុំអមលាំង (៥)-ប្រធានបណ្តុំអាជីវកម្ម និង (៦)-គណៈកម្មាការអគារប្រមូលផ្តុំកសិផល ។

សូមបញ្ជាក់ផងដែរថា អគារប្រមូលផ្តុំកសិផលនៅឃុំអមលាំង ស្រុកថ្ពង មានរចនាសម្ព័ន្ធគ្រប់គ្រងដោយគណៈកម្មាការដូចខាងក្រោម ៖
1- អ្នកស្រី ទឹម សំណូល ជាប្រធាន ទូរស័ព្ទលេខ: 0967 303 862
2- លោក រ៉េត រ៉ន ជាអនុប្រធាន ទូរស័ព្ទលេខ: 0967 532 974 & 011 747 978
3- លោក ដុក សារ៉េន ជាអ្នកត្រួតពិនិត្យគុណភាពផលិតផល ទូរស័ព្ទលេខ: 0963 282 096
4- លោក ស៊ឹន សិលា ជាអ្នកសម្របសម្រួលទីផ្សារ ទូរស័ព្ទលេខ: 010 801 971 និង
5- កញ្ញា ជាស សៀងឡា ជាហិរញ្ញឹក ទូរស័ព្ទលេខ: 086 502 308 ។

ចំណែកទីផ្សារ និង ក្រុមហ៊ុនដែលទទួលទិញកសិផលពីអគារប្រមូលផ្តុំកសិផលនេះរួមមាន
– លក់ផ្ទាល់នៅអគារប្រមូលផ្តុំកសិផលប្រចាំនៅក្នុងឃុំអមលាំង
– ក្រុមហ៊ុនអាហ្រ្គីអន (ខេមបូឌា) ឯ.ក
– សហគមន៍កសិកម្មបន្លែចម្រុះជាយក្រុងកំពង់ស្ពឺ
– ផ្សារសហគមន៍កសិកម្មអមតៈ
– អ្នកទទួលទិញនៅភ្នំពេញ លោកស្រី ជា សុភាព និង
– រួមសហការណ៍ផ្សព្វផ្សាយលក់តាមរយៈគេហទំព័ររបស់ក្រុមហ៊ុនកូកូប៉ុន https://kokopon.com និង https://web.facebook.com/kokopondotcom/

 

 

Leave a Reply

Your email address will not be published.