August 16, 2022
ក្រុមការងារបានចុះតាមដាន និងត្រួតពិនិត្យការផលិតការកែឆ្នៃត្រីប្រឡាក់ របស់កសិករជាសមាជិកបណ្តុំអាជីវកម្មកែឆ្នៃត្រីប្រឡាក់ នៅភូមិមួយ ឃុំកំពេញ ស្រុកស្ទឹងហាវ | ខេត្តព្រះសីហនុ
កម្មវិធី ASPIRE ខេត្តព្រះសីហនុ៖
=============
ថ្ងៃអង្គារ ៤រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ ភ្នាក់ងារផ្សព្វផ្សាយឃុំកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ បានចុះតាមដាន និងត្រួតពិនិត្យការផលិតការកែឆ្នៃត្រីប្រឡាក់ របស់កសិករដែលជាសមាជិកបណ្តុំអាជីវកម្មកែឆ្នៃត្រីប្រឡាក់ ឈ្មោះ ស៊ូ ឡាយ រស់នៅភូមិមួយ ឃុំកំពេញ ស្រុកស្ទឹងហាវ បានកែឆ្នៃត្រីប្រឡាក់ត្រីសេកក្រហម មួយថ្ងៃបាន ៨ ទៅ ១០គីឡូ ហើយក្នុងមួយគីឡូ គាត់លក់បានតម្លៃ ៣២,០០០រៀល ទៅ ៣៥,០០០រៀល ។
ត្រីប្រឡាក់ទាំងនេះបានលក់ឱ្យអ្នកប្រមូលទិញក្នុងស្រុក ដើម្បីយកទៅលក់បន្តនៅក្នុងខេត្ត និងក្រៅខេត្ត ម្យ៉ាងវិញទៀត ចំពោះទីផ្សារមិនមានបញ្ហាអ្វីឡើយ ឱ្យតែផលិតបាន គឺមានអ្នកប្រមូលទិញ ទិញយកទាំងអស់។