Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
កម្មវិធីមហាសន្និបាតកំណេីតដំបូងសហគមន៍កសិកម្ម មាន់ស្រែធម្មជាតិសុវត្ថិភាពកៀនសង្កែ នៅភូមិជ្រៃខាងត្បូង ឃុំកៀនសង្កែម ស្រុកសូទ្រនិគម | ខេត្តសៀមរាប

កម្មវិធីមហាសន្និបាតកំណេីតដំបូងសហគមន៍កសិកម្ម មាន់ស្រែធម្មជាតិសុវត្ថិភាពកៀនសង្កែ នៅភូមិជ្រៃខាងត្បូង ឃុំកៀនសង្កែម ស្រុកសូទ្រនិគម | ខេត្តសៀមរាប

 

កម្មវិធី ASPIRE ខេត្តសៀមរាប

====================

 

កាលពីថ្ងៃចន្ទ ៣រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០២២
កម្មវិធី ASPIRE បានរៀបចំកម្មវិធីមហាសន្និបាតកំណេីតដំបូងសហគមន៍កសិកម្ម មាន់ស្រែធម្មជាតិសុវត្ថិភាពកៀនសង្កែ នៅភូមិជ្រៃខាងត្បូង ឃុំកៀនសង្កែ ស្រុកសូទ្រនិគម ខេត្តសៀមរាប ក្រោមអធិបតីភាព លោក ប៉ែន ប៊ុនធឿន អនុប្រធាមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប ដោយមានការចូលរួមពីមន្រ្តីពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងសមាជិកបណ្តុំអាជីវកម្មចូលរួម សរុបចំនួន ៤៤នាក់ (ស្រី ៣២នាក់)។

ក្នុងដំណេីរការមហាសន្និបាតនេះ អង្គពិធីបានឯកភាព និងសម្រេចដោយសមាជិកដូចខាងក្រោម៖

-បោះឆ្នោតជ្រេីសរេីសក្រុមប្រឹក្សាភិបាលសហគមន៍ចំនួន ៥រូប ស្រី៣នាក់

-បោះឆ្នោតជ្រេីសរេីសគណៈកម្មការត្រួតពិនិត្យចំនួន ៣នាក់ ស្រី១នាក់។

សហគមន៍ដែលបង្កើតឡើងនេះមានឈ្មោះថា  “សហគមន៍កសិកម្មមាន់ស្រែធម្មជាតិសុវត្ថិភាពកៀនសង្កែ”

ក្រោយពីបញ្ចប់ការបែងចែកតួនាទីភារកិច្ច ជាបន្ទាប់អង្គពិធីក៏បានជជែកគ្នាអំពីគោលការណ៍របស់សហគមន៍៖
-តម្លៃទិញហ៊ុន ៣០,០០០៛/ហ៊ុន
-ប្រាក់សមាជិកភាព ២,០០០៛/ឆ្នាំ
-មុខរបរ៖ ឥណទានកសិកម្មខ្នាតតូច ផ្គត់ផ្គង់ធាតុចូលកសិកម្ម ទិញលក់មាន់
-គោលការណ៍ នៃការបែងចែកប្រាក់ចំណេញ
-មូលនិធិបម្រុង ២០%
-មូលនិធិបណ្តុះបណ្តាល ៣%
-មូលនិធិអភិវឌ្ឍនន៍មុខជំនួញ ២០%
-មូលនិធិទ្រទ្រង់អភិវឌ្ឍន៍សហគមន៍ ៥%
-មូលនិធិសង្គម ២%
-ប្រាក់ភាគលាភសមាជិក ៣៥%
-ប្រាក់លើកទឹកចិត្តថ្នាក់ដឹកនាំសហគមន៍ ១៥% ។

 

 

Leave a Reply

Your email address will not be published.