Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
ការធ្វើតេស្តវិភាគសារធាតុពុលក្នុងបន្លែរបស់សមាជិកបណ្តុំអាជីវកម្មបន្លែ ចំនួន ៩សំណាក និងបន្តផ្តល់បច្ចេកទេសដល់សមាជិកបណ្តុំ | ខេត្តត្បូងឃ្មុំ

ការធ្វើតេស្តវិភាគសារធាតុពុលក្នុងបន្លែរបស់សមាជិកបណ្តុំអាជីវកម្មបន្លែ ចំនួន ៩សំណាក និងបន្តផ្តល់បច្ចេកទេសដល់សមាជិកបណ្តុំ | ខេត្តត្បូងឃ្មុំ

 

កម្មវិធី ASPIRE ខេត្តត្បូងឃ្មុំ

=============

 

ថ្ងៃអង្គារ ១៤ កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ ក្រុមការងារកម្មវិធី ASPIRE ថ្នាក់ខេត្តមានសកម្មភាពដូចជា៖

ក្រុមការងារពិសោធន៍ ការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានធ្វើតេស្តវិភាគសារធាតុពុលក្នុងបន្លែ តាមរយៈការធ្វើ GT Testing kit ដល់សមាជិកបណ្តុំអាជីវកម្មបន្លែ បានចំនួន ៩ សំណាក នៅឃុំល្ងៀង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដោយក្នុងនោះមាន៖

-ត្រប់ស្រួយ ចំនួន ២ សំណាក

-ត្រសក់ចំណារ ចំនួន ២ សំណាក

-ស្ពៃតឿ ចំនួន ១ សំណាក

-ស្ពៃក្រញាញ់ ចំនួន ១ សំណាក

-ស្ពៃចង្កិះ ចំនួន ១ សំណាក

-ត្រឡាច ចំនួន ១ សំណាក និង ឮ

-ននោង ចំនួន ១ សំណាក

+ជាលទ្ធផលក្រោយធ្វើតេស្តវិភាគសារធាតុពុលក្នុងបន្លែ៖

ក្រោយធ្វើការវិភាគយើងថា សំណាកដែលបានយកធ្វើតេស្ត ទាំង ៩ សំណាក  គឺមានសុវត្ថិភាពល្អ ព្រោះគ្រប់កែវ សំណាក (កែវ Simple) សុទ្ធតែនៅក្រោមកំរិតពណ៌ ឬប្រហាក់ប្រហែល ទៅនឹងកែវប្រៀបធៀប (កែវ Control ) និងស្ថិតនៅក្រោមពណ៌កែវហាមឃាត់ទាំងអស់ (កែវ Cut Point)  ដោយគ្មានកែវសំណាកណាមួយដែលលើសកំរិតកែវហាមឃាត់នោះទេ។ ដូចនេះហើយយើងអាចបញ្ជាក់បានថា បន្លែដែលយកមកធ្វើតេស្តនោះ គឺមានសុវត្ថិភាពល្អ។

……………………………………………………

នាថ្ងៃដដែល ការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានចុះសម្របសម្រួលរៀបចំវេទិកាពហុភាគីអ្នកពាក់ព័ន្ធ ដើម្បីធ្វើការពង្រឹងការគ្រប់គ្រងបណ្តាញទីផ្សារ និងបណ្តុះបណ្តាលការកត់ត្រាចំណាយចំណូល ក្នុងផលិតកម្មកសិកម្មដល់បណ្តុំអាជីវកម្មក្រូចថ្លុងកោះពីរ នៅក្នុងភូមិជួរកណ្តាល  ឃុំកោះពីរ ស្រុកក្រូចឆ្មារ ដោយមានការចូលរួមពីក្រុមផលិត (សមាជិកបណ្តុំ) ឈ្មួញប្រមូលទិញ និងអ្នកលក់ធាតុចូល និងភ្នាក់ងារផ្សព្វផ្សាយបច្ចេកទេសកសិកម្មឃុំ (CEW)សរុបចំនួន ៣១ នាក់ស្រី ០៧នាក់។

……………………………………………………

ក្រុមការងារការិយាល័យកសិឧស្សាហ៍កម្ម បានបន្តចុះសម្របសម្រួលរៀបចំគណៈកម្មការគ្រប់គ្រងអគារប្រមូលផ្តុំកសិផលបន្លែទួលសូភី។​ វគ្គបណ្តុះបណ្តាលនេះស្តីអំពី តួនាទីនិងភារកិច្ចក្នុងការគ្រប់គ្រង ការរៀបចំផែនការអាជីវកម្ម និងការរកទីផ្សារជូនដល់សមាជិកបណ្តុំ ការគ្រប់គ្រង និងការថែទាំអគារប្រមូលផ្តុំកសិផល នៅឃុំទួលសូភី ស្រុកអូររាំងឪ ដែលមានការអញ្ជើញចូលរួមពីលោកប្រធានក្រុមប្រឹក្សាឃុំទួលសូភី ថ្នាក់ដឹកនាំ និងសមាជិកបណ្តុំអាជីវកម្មបន្លែឃុំទួលសូភី សរុប ១៧នាក់ ក្នុងនោះស្រី ០២នាក់។

 

 

 

Leave a Reply

Your email address will not be published.