Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
វគ្គបណ្តុះបណ្តាលស្តីពីការគ្រប់គ្រងផែនការអាជីវកម្ម ការកត់ត្រាចំណូលចំណាយ និងទីផ្សាររបស់អាគារប្រមូលផ្តុំកសិផលឃុំស្រង់ | ខេត្តកំពង់ស្ពឺ

វគ្គបណ្តុះបណ្តាលស្តីពីការគ្រប់គ្រងផែនការអាជីវកម្ម ការកត់ត្រាចំណូលចំណាយ និងទីផ្សាររបស់អាគារប្រមូលផ្តុំកសិផលឃុំស្រង់ | ខេត្តកំពង់ស្ពឺ

 

កម្មវិធី ASPIRE ខេត្តកំពង់ស្ពឺ

=============

នៅការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកគងពិសី មានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីការគ្រប់គ្រងផែនការអាជីវកម្ម ការកត់ត្រាចំណូលចំណាយ និងទីផ្សាររបស់អាគារប្រមូលផ្តុំកសិផលឃុំស្រង់ ដែលបានរៀបចំ និងសម្របសម្រួលដោយក្រុមការងារកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) ដឹកនាំដោយលោក ជូ សារឹម អនុប្រធានគ្រប់គ្រងអនុកម្មវិធីថ្នាក់ខេត្ត និងជាប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្មនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ និងមានការចូលរួមពី៖

(១)-លោកប្រធាន និងអនុប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម និងជាមន្ត្រីទទួលបន្ទុកអនុកម្មវិធី១

(២)-នាយរងខណ្ឌរដ្ឋបាលព្រៃឈើកំពង់ស្ពឺ និងជាមន្ត្រីទទួលបន្ទុកអនុកម្មវិធី៤

(៣)- ទីប្រឹក្សាគ្រប់គ្រងអនុកម្មវិធីថ្នាក់ខេត្ត

(៤)-លោកអនុប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ បរិស្ថានស្រុក និងជាប្រធានគ្រប់គ្រងកម្មវិធី ASPIRE ប្រចាំស្រុកគងពិសី

(៥)-លោកក្រុមប្រឹក្សាឃុំស្រង់

(៦)-ភ្នាក់ងារផ្សព្វផ្សាយឃុំ

(៧)-ប្រធានបណ្តុំអាជីវកម្ម និង

(៨)-គណៈកម្មាការអគារប្រមូលផ្តុំកសិផល ។

សូមបញ្ជាក់ផងដែរថា អគារប្រមូលផ្តុំកសិផលនៅឃុំស្រង់ ស្រុកគងពិសី មានរចនាសម្ព័ន្ធគ្រប់គ្រងដោយគណៈកម្មាការដូចខាងក្រោម ៖
1- លោក ស្វាយ តុប ជាប្រធាន ទូរស័ព្ទលេខ: 017 497 889
2- លោក ឃឹម សុខា ជាអនុប្រធាន ទូរស័ព្ទលេខ: 087 497 283
3- លោក ឡុង ធាន ជាអ្នកត្រួតពិនិត្យគុណភាពផលិតផល ទូរស័ព្ទលេខ: 0978 552 307
4- លោកស្រី ឡុង សុភាព ជាអ្នកសម្របសម្រួលទីផ្សារ ទូរស័ព្ទលេខ: 098 574 466 និង
5- លោក អ៊ុ យុំ ជាហិរញ្ញឹក ទូរស័ព្ទលេខ: 0969 474 299 ។

 

 

Leave a Reply

Your email address will not be published.