ក្រុមការងារបានចុះពិនិត្យតាមដានសមាជិកបណ្តុំអាជីវកម្មចិញ្ចឹមកង្កែប នៅភូមិថ្មី និងការអនុវត្តកសិកម្មល្អ | ខេត្តបន្ទាយមានជ័យ
កម្មវិធី ASPIRE ខេត្តបន្ទាយមានជ័យ៖
=============
ថ្ងៃព្រហស្បតិ៍១៥កើត ខែស្រាពណ៍ ឆ្នំាខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២៖
១). លោកហង្ស ផាន ប្រធានសម្របសម្រួលស្រុក អូរជ្រៅ ពិនិត្យតាមដានសមាជិកបណ្តុំអាជីវកម្មចិញ្ចឹមកង្កែប នៅភូមិថ្មី ឃុំសំរោង ស្រុកអូរជ្រៅ ដើម្បីប្រឹក្សាយោបល់បច្ចេកទេសចិញ្ចឹមកង្កែប និងទីផ្សារកង្កែប។
២). លោកស្រី ជុំ សាអែម ជាមន្រ្ដីការិយាល័យក្សេត្រសាស្រ្ដ និងផលិតភាពកសិកម្ម បានចុះតាមដាន និងបំពេញពាក្យស្នើសុំវាយតម្លៃនិងចុះបញ្ជី ជាចម្ការ ឬកសិដ្ឋានដំណាំបន្លែអនុវត្តសិកម្មល្អ (GAP) នៅភូមិរស្មីមានជ័យ ឃុំទួលពង្រ ស្រុកម៉ាឡៃ ។
ជាលទ្ធផល
១- កសិករ ស្មិន សំឡង បាននឹងត្រៀមរៀបចំរោងជី ទ្រុងដាក់កាកសំណល់ រៀបចំ ដីសម្រាប់ដាំខាត់ណាផ្កា និងដីបណ្ដុះកូន
២- កសិករ សុខ ជឺម បានរៀបចំរោងជី១កន្លែង និងរោងដាក់កសិផល ១រោង បណ្ដុះកូនបន្លែ១រោង ដើម្បីត្រៀមរៀបចំដីដាំស្ពៃចង្កឹះបន្ត និងផ្ដល់បច្ចេកទេសដាំដុះ សំអាតស្មៅក្នុងផ្ទះសំណាញ់ផងដែរ។