Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
ការរៀបចំវេទិកាពហុភាគីអ្នកពាក់ព័ន្ធ (MSP) ដើម្បីធ្វើការពង្រឹងការគ្រប់គ្រងបណ្តាញទីផ្សារ ដល់សមាជិកបណ្តុំអាជីវកម្មចិញ្ចឹមមាន់ | ខេត្តត្បូងឃ្មុំ

ការរៀបចំវេទិកាពហុភាគីអ្នកពាក់ព័ន្ធ (MSP) ដើម្បីធ្វើការពង្រឹងការគ្រប់គ្រងបណ្តាញទីផ្សារ ដល់សមាជិកបណ្តុំអាជីវកម្មចិញ្ចឹមមាន់ | ខេត្តត្បូងឃ្មុំ

 

កម្មវិធី ASPIRE ខេត្តត្បូងឃ្មុំ

=============

ការិយាល័យផលិតកម្ម និងបសុព្យាបាល និង ការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ៖

១). ការិយាល័យផលិតកម្ម និងបសុព្យាបាល បានចុះរៀបចំវេទិកាពហុភាគីអ្នកពាក់ព័ន្ធ (MSP) ដើម្បីធ្វើការពង្រឹងការគ្រប់គ្រងបណ្តាញទីផ្សារ ដល់សមាជិកបណ្តុំអាជីវកម្មចិញ្ចឹមមាន់ នៅភូមិវាល ឃុំជីគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដោយយមានការចូលរួមពីក្រុមផលិត (សមាជិកបណ្តុំ) ឈ្មួញប្រមូលទិញ និងអ្នកលក់ធាតុចូល និងភ្នាក់ងារផ្សព្វផ្សាយបច្ចេកទេសកសិកម្មឃុំ (CEW)សរុបចំនួន ២៩ នាក់ ស្រី ១៧នាក់។

ជាលទ្ធផល ក្រោយធ្វើបទបង្ហាញ របស់ក្រុមផលិត (សមាជិកបណ្តុំ) បទបង្ហាញរបស់ឈ្មួញប្រមូលទិញអំពីតម្រូវបរិមាណ និងគុណភាព និងបទបង្ហាញរបស់អ្នកផ្គត់ផ្គង់ធាតុចូល ថ្នាំ ចំណី និងពូជមាន់ស្រែ ក្រុមផលិត (សមាជិកបណ្តុំ) និងឈ្មួញប្រមូលទិញមាន់សាច់ បានឯកភាពទទួលទិញមាន់ស្រែ ចាប់ពីតម្លៃ ១៦,០០០៛ ទៅ ១៧,០០០០៛/គ.ក្រ ទទួលទិញចាប់ពី ៣០ ទៅ ៥០គីឡូ/ថ្ងៃ និងបានត្រៀមចុះកិច្ចសន្យាទិញ-លក់មាន់សាច់ចំនួន១កិច្ចសន្យា។

២). ការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានចុះសម្របសម្រួលពង្រឹងការគ្រប់គ្រង ណែនាំពីតួនាទី ភារកិច្ច និងបណ្តុះបណ្តាលការកត់ត្រាចំណាយ-ចំណូល ក្នុងផលិតកម្មកសិកម្ម ដល់គណៈកម្មការគ្រប់គ្រងអគារប្រមូលផ្តុំកសិផល នៃបណ្តុំអាជីវកម្មស្វាយកែវរមៀត ក្នុងកំពង់រាំង ឃុំសេដា ស្រុកតំបែរ ដោយមានការចូលរួមពីអ្នកពាក់ព័ន្ធចូលរួមសរុបចំនួន ៤៨នាក់ ក្នុងនោះស្រី១៨នាក់។

 

 

 

Leave a Reply

Your email address will not be published.