Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
ក្រុមការងារបានចុះត្រួតពិនិត្យពីវឌ្ឍនភាព នៃការដាំដុះរបស់កសិករជាសមាជិកបណ្តុំអាជីវកម្មបន្លែ និងការចិញ្ចឹមត្រី | ខេត្តតាកែវ

ក្រុមការងារបានចុះត្រួតពិនិត្យពីវឌ្ឍនភាព នៃការដាំដុះរបស់កសិករជាសមាជិកបណ្តុំអាជីវកម្មបន្លែ និងការចិញ្ចឹមត្រី | ខេត្តតាកែវ

 

កម្មវិធី ASPIRE ខេត្តតាកែវ

=============

ភ្នាក់ងារផ្សព្វផ្សាយកសិកម្មឃុំពន្លៃ បានចុះត្រួតពិនិត្យ និងផ្តល់ប្រឹក្សាបច្ចេកទេសដល់កសិករ ឈ្មោះ ហ៊ឹម សាវុធ ជាសមាជិកបណ្តុំអាជីវកម្មចិញ្ចឹមត្រី នៅភូមិធ្លកយុល ឃុំពន្លែ ស្រុកអង្គរបីរី។ ប្រភេទកូនត្រីដែលប្រលែងក្នុងស្រះចិញ្ចឹមរួមមាន៖ កូនត្រីឆ្ពិនចំនួន ១៥គីឡូ កូនត្រីប្រាចំនួន៤៧០០ក្បាល និងកូនត្រីក្រាញ់ចំនួន៥គីឡូក្រាម

នៅថ្ងៃដដែលទីប្រឹក្សាគ្រប់គ្រងកម្មវិធី ASPIRE បានចុះត្រួតពិនិត្យពីវឌ្ឍនភាព នៃការដាំដុះរបស់កសិករជាសមាជិកបណ្តុំអាជីវកម្មបន្លែ នៅភូមិព្រហូត ឃុំក្រាំងលាវ ស្រុកបាទី ដែលមានកសិករឈ្មោះ ភោគ ឡា ជាកសិករដែលបានដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ជាប្រចាំ។

បន្ទាប់មកក៍បានចុះពិនិត្យវឌ្ឍនភាពនៃការដាំដុះរបស់កសិករជាសមាជិកបណ្តុំអាជីវកម្មបន្លែ នៅភូមិស្រីគ្រងរាជ្យផងដែរ។ កសិករឈ្មោះតុត លាប ជាកសិករគំរូដែលបានដាំដុះបន្លែវិលជុំ ហើយដែលអាចលក់បន្លែត្រប់មូល ក្នុងមួយរដូវកាលប្រមូលផលបានថវិកាសរុបប្រហែល ៣០លានរៀលផងដែរ។ ដោយសារកសិករបានដាំដំណាំឆ្លាស់តម្រូវតាមទីផ្សារ កសិករមិនមានបញ្ហាក្នុងការលក់ផលិតផលកសិកម្មនោះឡើយ។

 

 

 

Leave a Reply

Your email address will not be published.