Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
ការពង្រឹងសមត្ថភាព និងការផ្តល់បច្ចេកទេសបន្ថែមជូនដល់កសិករនៃសមាជិកបណ្តុំអាជីវកម្មស្វាយកែវរមៀត និងការចិញ្ចឹមមាន់ស្រែ | ខេត្តបាត់ដំបង

ការពង្រឹងសមត្ថភាព និងការផ្តល់បច្ចេកទេសបន្ថែមជូនដល់កសិករនៃសមាជិកបណ្តុំអាជីវកម្មស្វាយកែវរមៀត និងការចិញ្ចឹមមាន់ស្រែ | ខេត្តបាត់ដំបង

 

កម្មវិធី ASPIRE ខេត្តបាត់ដំបង

 

នាថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ នៅភូមិអូសំរិលក្រោម ឃុំអូរសំរិលស្រុកសំឡូតខេត្តបាត់ដំបង។  ថ្នាក់ដឹកនាំមន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត សហការជាមួយក្រុមការងារកម្មវិធី ASPIRE បានចុះបើកវគ្គបណ្ដុះបណ្ដាលស្ដីអំពី ការពង្រឹងសមាជិកបណ្ដុំអាជីវកម្មស្វាយកែវរមៀត និងការធ្វើជីអុីអឹម សម្រាប់បាញ់លើដំណាំគ្រប់ប្រភេទ  ដឹកនាំដោយលោកប្រធានកសិកម្មធនធានធម្មជាតិ និងបរិស្ថានស្រុកសំឡូត ដែលមានអ្នកចូលរួមសរុប 23 នាក់ស្រី 4 នាក់។

-នៅថ្ងៃដដែល ក្រុមការងារបានចុះពិនិត្យ តាមដានវឌ្ឍនភាព កសិករ ទេព សៃយាន ដែលកំពុងចិញ្ចឹមមាន់ ១១០ក្បាល មេ២០ក្បាលឈ្មោល៥ក្បាល ជំទង់៤០ក្បាល និងកូន៤៥ក្បាល ហើយលក់បាន ២៥ក្បាល=៣០គីឡូ ក្នុងតម្លៃ១៤០០០៛/គីឡូ។

-កសិករ នី ពៅ ចិញ្ចឹមមាន់១២០ក្បាល មេ១៧ក្បាល ឈ្មោល៣ក្បាល ជំទង់៥៥ក្បាល និងកូន៤៥ក្បាល ហើយលក់បាន១៥ក្បាល=២២គីឡូ ក្នុងតម្លៃ ១៤០០០៛/គីឡូ។

 

 

 

Leave a Reply

Your email address will not be published.