វគ្គបណ្តុះបណ្តាលបំប៉នបន្ថែមអំពីបច្ចេកទេសចិញ្ចឹមមាន់ និងការធ្វើផែនការចិញ្ចឹមបន្ត ដើម្បីឈានទៅរកកិច្ចសន្យាទីផ្សារ ដល់សមាជិកបណ្តុំអាជីវកម្មចិញ្ចឹមមាន់ស្រែ | ខេត្តប៉ៃលិន
កម្មវិធី ASPIRE ខេត្តប៉ៃលិន៖
-នាថ្ងៃអង្គារ ៨កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី ០៥ ខែសីហា ឆ្នាំ ២០២២ ក្រុមការងារអនុកម្មវិធីទី៤ នៃកម្មវិធីASPIRE សហការជាមួយនឹងកសិករគ្រូ និងភ្នាក់ងារផ្សព្វផ្សាយឃុំស្ទឹងកាច់ ឃុំសាលាក្រៅ បានរៀបចំបើកវគ្គបណ្តុះបណ្តាលបំប៉នបន្ថែមអំពីបច្ចេកទេសចិញ្ចឹមមាន់ និងការធ្វើផែនការចិញ្ចឹមបន្ត ដើម្បីឈានទៅរកកិច្ចសន្យាទីផ្សារ ដល់សមាជិកបណ្តុំអាជីវកម្មចិញ្ចឹមមាន់ស្រែភូមិស្រង់មានជ័យ ដោយមានអ្នកចូលរួមចំនួន១០នាក់ ស្រី០៤នាក់។
-ថ្ងៃទី០៩ ខែសីហា ឆ្នាំ ២០២២ រៀបចំបើកវគ្គបណ្តុះបណ្តាលបំប៉នបន្ថែមអំពីបច្ចេកទេសចិញ្ចឹមមាន់ និងការធ្វើផែនការចិញ្ចឹមបន្ត ដើម្បីឈានទៅរកកិច្ចសន្យាទីផ្សារ ដល់សមាជិកបណ្តុំអាជីវកម្មចិញ្ចឹមមាន់ស្រែ ភូមិក្ងោក និងតាង៉ែនក្រោម ឃុំស្ទឹងកាច់ ដោយមានអ្នកចូលរួមចំនួន២០នាក់ ស្រី០៦នាក់។
-ថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០២២ រៀបចំបើកវគ្គបណ្តុះបណ្តាលបំប៉នបន្ថែមអំពីបច្ចេកទេសចិញ្ចឹមមាន់ និងការធ្វើផែនការចិញ្ចឹមបន្ត ដើម្បីឈានទៅរកកិច្ចសន្យាទីផ្សារ ដល់សមាជិកបណ្តុំអាជីវកម្មចិញ្ចឹមមាន់ស្រែ ភូមិស្រែអន្ទាក់ ឃុំសាលាក្រៅ ដោយមានអ្នកចូលរួមចំនួន១២នាក់ ស្រី០៣នាក់។