August 10, 2022
ការចុះពិនិត្យ តាមដានអំពីវឌ្ឍនភាពរបស់កសិករនៃសមាជិកបណ្តុំអាជីវកម្ម ដែលបានដាំដំណាំខ្ទឹមស្លឹក នៅភូមិត្រពាំងក្រពើ ឃុំទឹកហូត | ខេត្តកំពង់ឆ្នាំង
កម្មវិធី ASPIRE ខេត្តកំពង់ឆ្នាំង៖
នាថ្ងៃអង្គារ ១២កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២ កញ្ញា ហេង គឹមស្រៀង អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង ដឹកនាំមន្ត្រីជំនាញ ទីប្រឹក្សា CEW នៃកម្មវិធី ASPIRE បានចុះពិនិត្យ តាមដានអំពីវឌ្ឍនភាពរបស់កសិករនៃសមាជិកបណ្តុំអាជីវកម្ម ដែលបានដាំដំណាំខ្ទឹមស្លឹក នៅភូមិត្រពាំងក្រពើ ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
កសិករ សែត ផែ បានបញ្ជាក់ គាត់មានផ្ទៃដីដាំដុះ ៥០០០ម៉ែត្រការរ៉េ ក្នុងមួយថ្ងៃគាត់ប្រមូលផលបាន ១៥០គក្រ ទៅ ២០០ គក្រ ហើយក្នុង ១គក្រ លក់បានតម្លៃ ៣៥០០រៀល ចំណែកដំណាំក្នុងផ្ទះសំណាញ់ កំពុងតែរៀបចំដាំឡើងវិញ។