Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
វឌ្ឍនភាពសមាជិកបណ្តុំអាជីវកម្មបន្លែ និងសកម្មភាពរបស់ក្រុមការងារក្នុងការចុះតាមដានការដាំដុះដំណាំរបស់កសិករ | ខេត្តបាត់ដំបង

វឌ្ឍនភាពសមាជិកបណ្តុំអាជីវកម្មបន្លែ និងសកម្មភាពរបស់ក្រុមការងារក្នុងការចុះតាមដានការដាំដុះដំណាំរបស់កសិករ | ខេត្តបាត់ដំបង

 

កម្មវិធី ASPIRE ខេត្តបាត់ដំបង

 

នាថ្ងៃចន្ទ-អង្គារ ១១-១៣កើត ខែស្រាពណ៌ ឆ្នាំខាល ចត្វាស័ក ពស.២៥៦៦ ត្រូវនឹងថ្ងៃទី៨-៩ ខែសីហា ឆ្នាំ២០២២ អនុកម្មវិធី ASPIRE នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបងមានសកម្មភាពដូចខាងក្រោម៖

១)- មន្ត្រីសម្របសម្រួលថ្នាក់ស្រុក និងភ្នាក់ងារផ្សព្វផ្សាយឃុំស្រុកឯកភ្នំ បានចុះពិនិត្យការដាំដុះ កសិករបណ្ដុំបន្លែសំរោងស្នាមានជ័យ លោក សឿត សុជា បានកំពុងដាំស្ពៃសរក្រញាញ់ និងតាំងឱ ផ្ទៃដី ២៤០មែត្រការ៉េ បាន១សប្ដាហ៍ហើយ ក្នុងភូមិសំរោងតាកុក ឃុំសំរោងក្នុង ស្រុកឯកភ្នំ។ កសិករឈ្មោះ ហេម ណាត បណ្តុំបន្លែព្រែកឆ្តោរ ឃុំពាមឯក ប្រមូលផលស្ពៃហាងក្នុងផ្ទះសំណាញ់តូចបាន ៧០គក្រ លក់បានតម្លៃ ២៥០០រៀល/គក្រ និងសប្តាហ៍ក្រោយគាត់នឹងប្រមូលផលផ្កាស្ពៃលឿងក្នុងផ្ទះសំណាញ់ធំ។ កសិករឈ្មោះ ពេជ្រ វីរៈ ជាសមាជិកបណ្តុំអាជីវកម្មបន្លែព្រែកឆ្តោរ ឃុំពាមឯក បាននឹងកំពុងជិតប្រមូលផល ស្ពៃតឿ ស្ពៃក្រញាញ់ និងស្ពៃក្តោបក្នុងផ្ទះសំណាញ់ ។

២)-មន្ត្រីបច្ចេកទេសថ្នាក់ខេត្ត មន្ត្រីសម្របសម្រួថ្នាក់ស្រុក និងភ្នាក់ងារផ្សព្វផ្សាយឃុំ ស្រុកបាណន់ បានប្រជុំជាមួយ គណកម្មការ និងសមាជិកបណ្តុំអាជីកម្មបន្លែ នៅភូមិអន្លង់តាម៉ី ឃុំឈើទាល ស្រុក បាណន់។ ក្រុមការងារបានពិភាក្សាជាមួយសមាជិកបណ្តុំ លើផែនការដាំដុះបន្លែបន្ត និងផ្សព្វផ្សាយឱ្យសមាជិកបណ្តុំ បន្តការលក់ដូរនៅទីតាំអគារប្រមូលផ្តុំ កសិផល ព្រមទាំងចូលហ៊ុនគ្នាលក់ធាតុចូលកសិកម្ម។ សមាជិកចូលរួម ២៣នាក់ ស្រី ៨នាក់ ។

៣)-មន្ត្រីសម្របសម្រួលថ្នាក់ស្រុក និងភ្នាក់ងារផ្សព្វផ្សាយឃុំ ស្រុកសំឡូត បានចុះពិនិត្យបណ្តុំអាជីវកម្មបន្លែ។​ ក្នុងនោះមានសមាជិកម្នាក់ បានដាំស្ពៃខាត់ណាផ្កាក្នុងផ្ទះសំណាញ់ គាត់ដាំបានរយ:ពេល ១៣ថ្ងៃហើយ ស្ថិតក្នុងឃុំមានជ័យ ស្រុកសំឡូត។

៤)-មន្ត្រីសម្របសម្រួលថ្នាក់ស្រុក និងភ្នាក់ងារផ្សព្វផ្សាយឃុំ ស្រុកថ្មគោល បានចុះពិនិត្យបណ្តុំអាជីវកម្មបន្លែ លើកសិករឈ្មោះ សោម ក្រិត្យា រស់នៅភូមិអង្គដាំ ដែលដាំស្ពៃក្រញាញ់លើផ្ទៃដី ២៥០ម៉ែត្រការេ៉ និងកំពុងរៀបចំប្រមូលផល។ កសិករឈ្មោះ អាន អាត ជាសមាជិកបណ្ដុំអាជីកម្មបន្លែភូមិអង្គ បានដាំដំណាំម្រះលើផ្ទៃដី ៨00ម៉ែត្រការេ៉ និ必利勁
ងប្រមូលផលបាន ៤0គក្រ លក់បានតម្លៃ ៣000រៀល/គក្រ នឹងប្រមូលផលជាបន្តបន្ទាប់។

 

 

Leave a Reply

Your email address will not be published.