Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
ពិនិត្យតាមដាន ដំណើរការដាំដុះបន្លែក្នុង និងក្រៅផ្ទះសំណាញ់របស់សមាជិកអាជីវកម្មបន្លែ | ខេត្តស្វាយរៀង

ពិនិត្យតាមដាន ដំណើរការដាំដុះបន្លែក្នុង និងក្រៅផ្ទះសំណាញ់របស់សមាជិកអាជីវកម្មបន្លែ | ខេត្តស្វាយរៀង

 

កម្មវិធី ASPIRE ខេត្តស្វាយរៀង

 

លោកស្រី ពៅ ធីតា អនុប្រធានមន្ទីរ និងជាអនុប្រធានគ្រប់គ្រងអនុក្មមវិធី ASPIRE ខេត្ត និងដោយមានការចូលរួមដំណើរដោយ លោកស្រី ភិន មុំ ប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម បានចុះត្រួតពិនិត្យមើលការដាំបន្លែរបស់កសិករ ស សុភី នៅភូមិព្នៅ ឃុំតាសួស ស្រុកស្វាយជ្រុំ ដែលកំពុងប្រមូលផលសណ្តែកគួរ លក់បាន១គក្រ តម្លៃ ៤០០០៛ និងកំពុងសាបស្ពៃខៀវរៀបចំដីដាំបន្តទៀត ។
លោកស្រី និងក្រុមការងារបានបន្តចុះមើលការដាំបន្លែក្នុងផ្ទះសំណាញ់កសិករ បែន សុណា នៅភូមិព្នៅ ព្រមទាំបានចុះមើលស្រូវព្រោះផ្ការំដួល មានការលូតលាស់ល្អ និងមិនមានសត្វល្អិតបំផ្លាញទេ។
ចុងក្រោលោកស្រីក៏បានចូលមើលសកម្មភាពរបស់សហគមន៏សាក់ នៅដំណើរយកបន្លែទៅលក់នៅភ្នំពេញ ២ដងរាល់សប្តាហ៏ ហើយបញ្ហាមួយចំនួននៅរដូវវស្សានេះមិនសូវមានបន្លែតាមតម្រូវការទីផ្សារ។
សហគមន៏សាក់ គឺជាសហគមន៍កសិករ ដែលប្រមូលទិញបន្លែរបស់កសិករជាសមាជិកយកទៅលក់នៅតាមទីផ្សារទំនើបមួយចំនួន នៅក្រុងភ្នំពេញ និងក្រុងបាវិត។ ក្រៅពីប្រមូលទិញកសិផលរបស់កសិករយកទៅលក់នៅតាមផ្សារទំនើបមួយចំនួនតាមការបញ្ជាទិញ។ សហគមន៍សាក់ក៏មានលក់គ្រាប់ពូជបន្លែ និងជីសម្រាប់ប្រកបរបរកសិកម្មជាច្រើនមុខផងដែរ។

 

 

Leave a Reply

Your email address will not be published.