Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
ពិនិត្យតាមដាន ដំណើរការដាំដុះបន្លែក្នុង និងក្រៅផ្ទះសំណាញ់ និងការប្រើប្រាស់ម៉ាស៊ីនសូឡាបូមទឹក ដែលគាំទ្រដោយកម្មវិធី ASPIRE | ខេត្តសៀមរាប

ពិនិត្យតាមដាន ដំណើរការដាំដុះបន្លែក្នុង និងក្រៅផ្ទះសំណាញ់ និងការប្រើប្រាស់ម៉ាស៊ីនសូឡាបូមទឹក ដែលគាំទ្រដោយកម្មវិធី ASPIRE | ខេត្តសៀមរាប

 

កម្មវិធី ASPIRE ខេត្តសៀមរាប

 

កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២ ក្រុមការងារបានចុះទៅសង្កាត់ក្របីរៀល ដើម្បីពិនិត្យតាមដានដំណើរការដាំដុះបន្លែក្នុង និងក្រៅផ្ទះសំណាញ់ និងការប្រើប្រាស់ម៉ាស៊ីនសូឡាបូមទឹក ដែលគាំទ្រដោយកម្មវិធី ASPIRE ៖

១). កសិករ ប៉ាន់ ពឿយ នៅភូមិគោកដូង សង្កាត់ក្របីរៀល ក្រុងសៀមរាប ដែលទទួលបានសូឡាបូមទឹក១គ្រឿង ។ តាមការពិនិត្យ ជាក់ស្តែងម៉ាស៊ីនសូឡានេះ ដំណើរការល្អ ហើយគាត់បូមទឹកស្រោចដំណាំរៀងរាល់ថ្ងៃ រយៈពេល ១ម៉ោងចាប់ពីម៉ោង 10:00 ដល់ម៉ោង 11:00 ។ ក្រៅពីនោះក្រុមការងារក៏បានចុះពិនិត្យការដាំដុះបន្លែក្នុងផ្ទះសំណាញ់របស់គាត់ ដែលមានទំហំ ១០ម x ២៤ម ។ គាត់បានសាលាដស្រួយ ៦រង រយៈពេល ២អាទិត្យមកហើយ ដែលអាចប្រមូលផល ក្នុងរយៈពេល ៧០ថ្ងៃខាងមុខ។ គាត់បានបញ្ជាក់ថាដាលាដស្រួយ លក់បានតម្លៃ ៨០០០រៀល ក្នុង ១គ.ក ។

២). កសិករ ណន់ ង៉ា ដែលជាប្រធានបណ្តុំអាជីវកម្មបន្លែ ដែលដាំបន្លែចម្រុះដូចជា ត្រឡាច ៥រង ត្រសក់ ៥រង ម្ទេសប្លោក ១២រង និងខាត់ណា ១រង ។ ដោយឡែក ក្នុងផ្ទះសំណាញ់ គាត់ដាំ ខាត់ណា ៤រង ដាឡាត់ស្រួយ ១រង និងស្បៃចង្កឹះ ១រង ។ គាត់បានលើកឡើងថា ចំពោះត្រឡាច លក់បាន១ផ្លែ ១៥០០រៀល ត្រសក់ ១គ.ក តម្លៃ ថ្លៃ ៣០០០រៀល ម្ទេសប្លោក តម្លៃ ៨០០០រៀល និងខាត់ណា ១គ.ក តម្លៃ ១២០០រៀល ។

៣). កសិករឈ្មោះ គន្ធា ដែលជាអ្នកបណ្តុះផ្សិត ដែលមានរោងបណ្តុះផ្សិតចំនួន ៩រោង និងអាចផ្គត់ផ្គង់ផ្សិតចំបើង ចំនូន ៤០គ.ក ក្នុង ១ថ្ងៃនៅផ្សារសាមគ្គី ។ គាត់មានកម្មករចំនួន៤នាក់ ក្នុងម្នាក់ៗទទួលបានកម្រៃពលកម្ម ៣ម៉ឺនរៀល ក្នុង១ថ្ងៃ ។ គាត់បញ្ជាក់ថាចំណូលប្រចាំខែជាមធ្យមគាត់បានពីចន្លោះ ៧លាន ទៅ៨លានរៀល ក្នុងខែខ្លះអាចដល់១៥លានរៀលផង ។ នៅថ្ងៃអនាគតគាត់មានបំណងបង្កើតសមាគមបណ្តុះផ្សិត និងបង្រៀនជំនាញដល់សិស្ស ដែលចង់រៀនដោយមិនយកកម្រៃ ។ ដោយឡែកចំពោះវត្ថុធាតុដើម គាត់បានទិញសម្រាប់បណ្តុះផ្សិតដូចជា កាកដំឡូង ១តោនតម្លៃ ១២ម៉ឺនរៀល ចំបើង១ដុំ ៦ពាន់រៀល អុស១ម៉ែត្រគូប ៥ម៉ឺនរៀល ។

 

 

 

Leave a Reply

Your email address will not be published.