វគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពសមាជិកបណ្តុំអាជីវកម្មបន្លែ ដើម្បីឈានទៅរកទីផ្សារល្អសម្រាប់កសិករ | ខេត្តស្វាយរៀង
កម្មវិធី ASPIRE ខេត្តស្វាយរៀង៖
====================
-មន្រ្តីការិយាល័យផ្សព្វផ្សាយកសិកម្មខេត្ត មានការចូលរួមពីមន្រ្តីការិយាល័យកសិកម្មស្រុក និងភ្នាក់ងារផ្សព្វផ្សាយឃុំ បានចុះបើកវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពបណ្តុំអាជីវកម្មបន្លែ គិតចាប់ពីថ្ងៃទី ៣០ ខែកក្កដា – ថ្ងៃទី ១ ខែសីហា ឆ្នាំ២០២២ មានចំនួន៤បណ្តុំ/កន្លែង ដែលស្ថិតនៅក្នុងស្រុករំដួល និងស្រុករមាសហែក។
វគ្គបណ្តុះបណ្តាលនេះបានផ្តោតលើប្រធានបទមួយចំនួនរួមមាន ការគ្រប់គ្រងបណ្តុំអាជីវកម្ម ការដឹកនាំក្រុមបណ្ដុំអាជីវកម្ម ការពង្រឹងសមត្ថភាពបច្ចេកទេសដាំបន្លែស្របតាមគោលគំនិតកម្មវិធី ASPIRE ការកត់ត្រាចំណាយ-ចំណូល និងការប្រកបអាជីវកម្មដាំបន្លែឈានទៅរកទីផ្សារ (តម្រូវការទីផ្សារ ងាយស្រួលដាំដុះ មានតម្លៃខ្ពស់) និងបានពិភាក្សាលើបញ្ហាប្រឈមនានា ដែលបានកើតមានឡើងនៅពេលអនុវត្តក្នុងការដាំដុះផងដែរ។
-ទាំង៤វគ្គ/កន្លែងនេះ មានអ្នកចូលរួមសរុបចំនួន៦៨(ស្រី៣៦)នាក់។ ដែលមានលំអិតអ្នកចូលរួមតាមទីតាំងគោលដៅនិមួយៗដូចខាក្រោម។
• ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ បណ្តុំអាជីវកម្មបន្លែនៅភូមិហែកសំណាញ់ ឃុំម៉ឺនជ័យ ស្រុករំដួល អ្នកចូលរួមចំនួន១៦នាក់ ស្រី០៨នាក់
• ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ បណ្តុំអាជីវកម្មបន្លែនៅភូមិព្រិច ឃុំដូង ស្រុករមាហែក អ្នកចូលរួមចំនួន១៩នាក់ ស្រី០៩នាក់។
• ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ បណ្តុំអាជីវកម្មបន្លែនៅភូមិវាលវែង ឃុំត្រស់ ស្រុករមាហែក អ្នកចូលរួមចំនួន១៧នាក់ ស្រី១០នាក់។
• ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ បណ្តុំអាជីវកម្មបន្លែ នៅភូមិកំពង់អំពិល ឃុំកំពង់អំពិល ស្រុករំដួលអ្នកចូលរួមចំនួន១៦នាក់ ស្រី០៨នាក់។