Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
ក្រុមការងារបានចុះសម្របសម្រួលរៀបចំវេទិកាពហុភាគីអ្នកពាក់ព័ន្ធ ដើម្បីធ្វើការពង្រឹងការគ្រប់គ្រង និងបណ្តុះបណ្តាលបច្ចេកទេសចិញ្ចឹមត្រី | ខេត្តត្បូងឃ្មុំ

ក្រុមការងារបានចុះសម្របសម្រួលរៀបចំវេទិកាពហុភាគីអ្នកពាក់ព័ន្ធ ដើម្បីធ្វើការពង្រឹងការគ្រប់គ្រង និងបណ្តុះបណ្តាលបច្ចេកទេសចិញ្ចឹមត្រី | ខេត្តត្បូងឃ្មុំ

 

កម្មវិធី ASPIRE ខេត្តត្បូងឃ្មុំ

====================

ខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានចុះសម្របសម្រួលរៀបចំវេទិកាពហុភាគីអ្នកពាក់ព័ន្ធ ដើម្បីធ្វើការពង្រឹងការគ្រប់គ្រង និងបណ្តុះបណ្តាលបច្ចេកទេសចិញ្ចឹមត្រី ការកត់ត្រាចំណូលចំណាយ ពិភាក្សា និងដោះស្រាយបញ្ហាប្រឈមនានា ដែលបណ្តុំបានជួបប្រទះដល់បណ្តុំអាជីវកម្មចិញ្ចឹមត្រី ឃុំទ្រា និងបណ្តុំអាជីវកម្មចិញ្ចឹមត្រីព្រែកអាជី ឃុំព្រែកអាជី ស្រុកក្រូចឆ្មារ ដោយមានការចូលរួមពីក្រុមផលិត (សមាជិកបណ្តុំ) ឈ្មួញប្រមូលទិញ និងអ្នកលក់ធាតុចូល ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន និងភ្នាក់ងារផ្សព្វផ្សាយបច្ចេកទេសកសិកម្មឃុំ (CEW) សរុបចំនួន ៤៥ នាក់ស្រី ១៣នាក់។

១). រៀបចំសម្របសម្រួលវេទិកាពហុភាគីអ្នកពាក់ព័ន្ធ ដើម្បីបង្កើតបណ្តាញទិញ-លក់ កសាងផែនការផលិតកម្ម លក់-ទិញ ជាមួយអ្នកប្រមូលទិញ និងអ្នកផ្គត់ផ្គង់ធាតុចូល(MSP)

២). សម្របសម្រួលបណ្តុះបណ្តាលបច្ចេកទេសផលិតកម្ម ការគ្រប់គ្រងសុខភាពត្រី និងការកត់ត្រាផលិតកម្មក្នុងបណ្តុំ

-ពេលព្រឹកធ្វើនៅបណ្តុំអាជីវកម្មចិញ្ចឹមត្រីទ្រា ឃុំទ្រា ស្រុកក្រូចឆ្មារ អ្នកចូលរួមសរុប២០នាក់ ស្រី៥នាក់។

-ពេលរសៀលធ្វើនៅបណ្តុំអាជីវកម្មចិញ្ចឹមត្រីព្រែកអាជី ឃុំព្រែកអាជី ស្រុកក្រូចឆ្មារ អ្នកចូលរួមសរុប ២១ ស្រី៦នាក់។

បណ្តុំអាជីវិកម្មអាជីវកម្មចិញ្ចឹមត្រីទាំងពីរ សម្រេចបាននូវផែនការអាជីវកម្ម និងសេចក្តីព្រាងកិច្ចសន្យាទិញលក់សម្រាប់វដ្ដបន្ទាប់

 

 

 

Leave a Reply

Your email address will not be published.