ក្រុមការងារលេខាធិការដ្ឋានកម្មវិធី ASPIRE បានចុះពិនិត្យ តាមដានវឌ្ឍនភាពអគារប្រមូលផ្តុំកសិផល និងការផ្តល់ជូនសូឡាបូមទឹកដល់កសិករក្នុងបណ្តុំ | ខេត្តព្រះវិហារ
កម្មវិធី ASPIRE ខេត្តព្រះវិហារ៖
ការចុះតាមដាន និងវាយតម្លៃ អគារប្រមូលផ្ដុំកសិផល និងការពិនិត្យសូឡាបូមទឹមដោយប្រើថាមពលពន្លឺព្រះអាទិត្យ
ថ្នាក់ដឹកនាំលេខាធិការដ្ឋាននៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមមាន លោក ស៊ន វិចិត្រ ប្រធានក្រុមគាំទ្រលេខាធិការដ្ឋាននៃកម្មវិធី ASPIRE និងលោក វង្ស ទ្រី ជំនួយការឯកឧត្តមនាយកកម្មវិធី អមដំណើរដោយ លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និង មន្ត្រីក្រោមឱវាទដែលមានសកម្មភាពដូចតទៅ៖
(១). បានពិនិត្យអគារប្រមូលផ្ដុំកសិផល ដែលមានទីតាំងស្ថិតនៅ ភូមិអូរខ្លែព័ណ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ និងភូមិស្រយ៉ងខាងជើង ឃុំស្រយ៉ង ស្រុកគូលែន ។
(២). បានពិនិត្យដំណើការឧបករណ៍ សូឡាបូមទឹកប្រើថាមពលព្រះអាទិត្យ ព្រមទាំងបានណែនាំពីបច្ចេកទេសក្នុងការប្រើប្រាស់ និងថែទាំ ។
(៣). ក្រុមការងារបានពិនិត្យការធ្វើតេស្តរកសារធាតុគីមីលើបន្លែ នៃបន្ទប់ពិសោធន៍របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។
– ជាលទ្ធផលបង្ហាញថាស្ពៃក្រញាញ់មានពណ៌លឿងស្រាលជាងកែវControl (កែវសុវត្ថិភាព) មានន័យថាបន្លែមិនមានសារធាតុពុលទេ។
– ចំណែកសណ្តែកកួរវិញក៏មានពណ៍លឿងស្រាលដូចកែវControl (កែវសុវត្តិភាព) មានន័យថាសណ្តែកកួរក៏មិនមានសារធាតុពុលដែរ។
ជាលទ្ធផល
(១). កសិករបានតែងតែបន្តប្រើប្រាស់អគារប្រមូលផ្ដុំកសិផល ដើម្បីការទិញ-លក់របស់សមាជិកបណ្តុំ និងអ្នកប្រមូលទិញ
(២). សូឡាបូមទឹកប្រើកម្លាំងថាមពលព្រះទិត្យមានដំណើការល្អ និងបានណែនាំបច្ចេកទេសបន្ថែមលើការប្រើប្រាស់ ព្រមទាំងការថែទាំដល់កសិករម្ចាស់សូឡាបូមទឹក។