Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
ក្រុមការងារកម្មវិធី ASPIRE ចុះពិនិត្យ តាមដានវឌ្ឍនភាពការដាំដុះបន្លែរបស់កសិករក្នុងបណ្តុំអាជីវកម្មបន្លែ | ខេត្តសៀមរាប

ក្រុមការងារកម្មវិធី ASPIRE ចុះពិនិត្យ តាមដានវឌ្ឍនភាពការដាំដុះបន្លែរបស់កសិករក្នុងបណ្តុំអាជីវកម្មបន្លែ | ខេត្តសៀមរាប

 

កម្មវិធី ASPIRE ខេត្តសៀមរាប

 

-ក្រុមការងារនៃកម្មវិធីផ្សព្វផ្សាយកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) ដឹកនាំដោយលោក ប៊ុនធឿន អនុប្រធានមន្ទីរកសិកម្មខេត្តសៀមរាប និងជាអនុប្រធានគ្រប់គ្រងអនុគម្រោងកម្មវិធី ASPIRE ខេត្តសៀមរាប និងលោក សួន សិលា ទីប្រឹក្សា បានអញ្ជើញចុះតាមដានការដាំដុះរបស់កសិករក្នុងបណ្តុំអាជីវកម្មបន្លែ ដោយបានចុះជួបកសិករបណ្ដុំអាជីវកម្មបន្លែក្នុងឃុំឬស្សីលក និងឃុំគោកធ្លកក្រោម ស្រុកជីក្រែង ឃើញថា កសិករបានដាំដុះបន្លែផ្លែមានត្រសក់ ត្រឡាច និងបន្លែស្លឹកមានដាំក្នុងផ្ទះសំណាញ់ ដូចជា ស្ពៃក្រញាញ់ និងស្ពៃចង្កឹះ ក្នុងនោះផងដែរលោកអនុប្រធានបានរៀបរាប់ពីអត្ថប្រយោជន៍ដាំបន្លែក្នុងផ្ទះសំណាញ់ ថាអាចដាំបានគ្រប់រដូវប្រាំង និងវស្សាបាន ហើយងាយស្រួលក្នុងការថែទាំ និងការអនុវត្តដាំដុះពុំសូវមានឧបសគ្គជំងឺច្រើន ដូចការដាំបន្លែខាងក្រៅ ជាពិសេសបន្លែមានសុវត្ថិភាព ព្រមទាំងបានជំរុញឱ្យកសិករខិតខំបន្តការដាំដុះបង្កើនជីវភាពគ្រួសារ ដោយអនុវត្តតាមបច្ចេកទេសកសិកម្មថ្មីដែលកម្មវិធីបានណែនាំ។

កសិករទាំងអស់មានសេចក្តីរីករាយ ដោយបានឃើញបន្លែរបស់ពួកគាត់បានផលល្អគាត់បានរៀបរាប់ថាលក់បន្លែស្លឹកបានក្នុងតម្លៃចាប់ពី ៣,០០០៛ ទៅ៣,៥០០៛/គ.ក ហើយដោយឡែកក្នុងផ្ទះសំណាញ់វិញ ពួកគាត់អាចប្រមូលផលម្ដងទទួលបាន ៣២០គ.ក ទៅ ៣៥០គ.ក ផងដែរ ។

 

 

 

Leave a Reply

Your email address will not be published.