Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
ការចុះពិនិត្យ និងផ្តល់បច្ចេកទេសបន្ថែមលើការថែទាំដំណាំបន្លែក្នុងផ្ទះសំណាញ់របស់កសិករនៃសមាជិកអាជីវកម្មបន្លែ | ខេត្តព្រះសីហនុ

ការចុះពិនិត្យ និងផ្តល់បច្ចេកទេសបន្ថែមលើការថែទាំដំណាំបន្លែក្នុងផ្ទះសំណាញ់របស់កសិករនៃសមាជិកអាជីវកម្មបន្លែ | ខេត្តព្រះសីហនុ

 

កម្មវិធី ASPIRE ខេត្តព្រះសីហនុ៖

 

នាថ្ងៃពុធ ៦កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី ០៣ ខែសីហា ឆ្នាំ ២០២២ លោក អាត ផល្លី ប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតផលភាពកសិកម្ម បានពិនិត្យ និងផ្តល់បច្ចេកទេសថែទាំដំណាំបន្លែក្នុងផ្ទះសំណាញ់របស់កសិករ កួយ រក្សា រស់នៅភូមិក្រាំងអាត់ ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។

ជាលទ្ធផល បន្លែដែលកសិករកំពុងតែថែទាំមានអាយុកាល១៧ថ្ងៃ បន្ទាប់ពីបានធ្វើការដាំដុះរួច ។ គាត់នឹងធ្វើការប្រមូលផលក្រោយមានអាយុ ៤០ថ្ងៃ ដែលរំពឹងទុកមុនថាបន្លែស្ពៃក្រញាញ់ចំនួន ៤រង របស់គាត់ នឹងអាចបានចំនួនពី ៨០ ទៅ៩០គីឡូក្រាមក្នុងមួយរង ដោយរដូវនេះ នៅមានទីផ្សារអាចលក់បានក្នុងតម្លៃ ៣,០០០រៀ ទៅ ៣, ៥០០រៀលក្នុងមួយគីឡូក្រាម ដោយអ្នកប្រមូលទិញក្នុងកិច្ចសន្យា ។  

  បញ្ហាប្រឈម: រលួយឬស និងសត្វខ្យង់ស៊ីស្លឹក ។

  ដំណោះស្រាយ: មន្ត្រីបច្ចេកទេសបានណែនាំថា ដោយរដូវនេះជារដូវភ្លៀងធ្លាក់ច្រើន ការប្រើប្រាស់ទឹកត្រូវមានកំណត់ លើករងអោយខ្ពស់តាមបច្ចេកទេស ទុកដីអោយទំនេរក្រោយប្រមូលផលរួច និងប្រើប្រាស់កំបោរសម្លាប់មេរោគមុនធ្វើការដាំដុះ។

 


 

 

 

 

Leave a Reply

Your email address will not be published.