តាមដាន និងពិនិត្យវឌ្ឍនភាពការដាំដុះ របស់សមាជិកបណ្តុំអាជីវកម្មស្រូវពូជឃុំបេង ឃុំអំពិល និងបណ្ដុំអាជីវកម្មដំឡូងមី ឃុំគោកខ្ពស់ស្រុកបន្ទាយអំពិល | ខេត្តឧត្តរមានជ័យ
កម្មវិធី ASPIRE ខេត្តឧត្តរមានជ័យ៖
វឌ្ឍនភាពការដំាដុះនៃសមាជិកបណ្ដុំអាជីវកម្ម ស្រូវ_ដំឡូងមី
=======================
នាថ្ងៃអង្គារ ៥កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២ ក្រុមការងារទទួលបន្ទុកកម្មវិធី ASPIRE ប្រចាំស្រុកបន្ទាយអំពិល បានចុះតាមដានវឌ្ឍនភាពដំាដុះរបស់សមាជិកបណ្តុំអាជីវកម្មស្រូវពូជឃុំបេង ឃុំអំពិល និងបណ្ដុំអាជីវកម្មដំឡូងមី ឃុំគោកខ្ពស់ស្រុកបន្ទាយអំពិល ដែលមានគោលបំណងដូចខាងក្រោម៖
(១). តាមដានដំណើរការអនុវត្ត ផលិតស្រូវពូជរបស់កសិករសមាជិកបណ្ដុំ
(២). ប្រជុំពិភាក្សាលើផែនការបង្កើនការផលិតពូជដំឡូងមី(KU50)
(៣). ប្រជុំពិភាក្សាលើការគ្រប់គ្រង ថែទាំម៉ាស៊ីនបាញ់ថ្នាំ របស់បណ្តុំអាជីវកម្មទាំងបីខាងលើឱ្យមាននិរន្តរភាពយូរអង្វែង។
ជាលទ្ធផល៖
(១). សុខភាពសូ្រវលូតលាស់បានល្អ
(២). បានជ្រើសរើសនិងពង្រីកដី៦ហិតាបន្ថែមសម្រាប់ដាំពូជដំឡូងមីសុទ្ធស្អាត(KU50)
(៣). បានរៀបចំផែនការ គ្រប់គ្រង ថែទាំ និងការប្រើប្រាស់ម៉ាស៊ីនបាញ់ថ្នាំដល់កសិករសមាជិកបណ្ដុំអាជីវកម្ម។
ផែនការបន្ត៖
(១). តាមដានវឌ្ឍនភាពលូតលាស់ និងសុខភាពស្រូវ
(២). តាមដានការអនុវត្តការដាំដុះដំឡូងមីស្អាតលើផ្ទៃដី ចំនួន ៦ហិតាបន្ថែម
(៣). តាមដានការប្រើប្រាស់ និងថែទាំម៉ាស៊ីនបាញ់ថ្នាំ។