Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
ក្រុមការងារលេខាធិការដ្ឋានកម្មវិធី ASPIRE បានចុះតាមដាន វាយតម្លៃ និងផ្តល់សម្ភារសូឡាបូមទឹក ប្រើដោយកម្លាំងថាមពលព្រះអាទិត្យ | ខេត្តឧត្តរមានជ័យ

ក្រុមការងារលេខាធិការដ្ឋានកម្មវិធី ASPIRE បានចុះតាមដាន វាយតម្លៃ និងផ្តល់សម្ភារសូឡាបូមទឹក ប្រើដោយកម្លាំងថាមពលព្រះអាទិត្យ | ខេត្តឧត្តរមានជ័យ

ASPIRE-AT Programme

 

កម្មវិធី ASPIRE ខេត្តឧត្តរមានជ័យ

នាថ្ងៃអង្គារ ៥កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២ ថ្នាក់ដឹកនាំ លេខាធិការដ្ឋានកម្មវិធី ASPIRE នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមមាន លោក ស៊ន វិចិត្រ ប្រធានក្រុមគាំទ្រលេខាធិការដ្ឋាននៃកម្មវិធី ASPIRE និង លោក វង្ស ទ្រី ជំនួយការឯកឧត្តមនាយកកម្មវិធី អមដំណើរដោយ លោក ឡឹក រ័ត្ន អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ទីប្រឹក្សា និងមន្ត្រីអ្នកពាក់ព័ន្ធ ដែលមានសកម្មភាពដូចតទៅ៖

(១). បានពិនិត្យអគារប្រមូលផ្ដុំកសិផល ដែលមានទីតាំងស្ថិតនៅ ការិយាល័យកសិកម្មស្រុកត្រពាំងប្រសាទ

(២). បានពិនិត្យដំណើរការឧបករណ៍សូឡាបូមទឹក ប្រើដោយកម្លាំងថាមពលព្រះអាទិត្យ ព្រមទាំងបានណែនាំពីបច្ចេកទេសក្នុងការប្រើប្រាស់ និងថែទាំដល់កសិករ និង

(៣) បានពិនិត្យមើលដំណាំត្រប់ចង្កោម សមាជិកបណ្ដុំអាជីវកម្មបន្លែសុវត្ថិភាព និងការនាំចេញត្រប់ចង្កោមទៅកាន់ទីផ្សារនៅស្រុកថៃ ។

 

 

 

 

Leave a Reply

Your email address will not be published.