Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
តើកត្តាអ្វីខ្លះ ដែលធ្វើឱ្យកសិករ លោក ប៉ុក វ៉េង អាយុ ៥៦ឆ្នាំ បន្តសាងសង់ផ្ទះសំណាញ់ ក្រោយពីយល់ច្បាស់ពីអត្ថប្រយោជន៍ផ្ទះសំណាញ់ | ASPIRE

តើកត្តាអ្វីខ្លះ ដែលធ្វើឱ្យកសិករ លោក ប៉ុក វ៉េង អាយុ ៥៦ឆ្នាំ បន្តសាងសង់ផ្ទះសំណាញ់ ក្រោយពីយល់ច្បាស់ពីអត្ថប្រយោជន៍ផ្ទះសំណាញ់ | ASPIRE

 

កម្មវិធី ASPIRE ខេត្តក្រចេះ ៖

 

កសិករជោគជ័យលើការដាំបន្លែស្លឹកក្នុងផ្ទះសំណាញ់ ខេត្តក្រចេះ

 

កសិករ លោក ប៉ុក វ៉េង អាយុ ៥៦ឆ្នាំ គាត់មានកូន ៧នាក់ ស្រី ៤នាក់ សព្វថ្ងៃគ្រួសារគាត់រស់នៅភូមិថ្មគ្រែ ឃុំថ្មគ្រែ ស្រុក ស្រុកចិត្របុរី ខេត្តក្រចេះ ។ លោក ប៉ុក វ៉េង បានចូលរួមជាមួយកម្មវិធី ASPIRE នៅឆ្នាំ ២០១៩ គាត់ជាប្រធានសមាជិកបណ្តុំអាជីវកម្មបន្លែ ហើយគាត់ទទួលបានការគាំទ្រពីកម្មវិធី​ ASPIRE នូវផ្ទះសំណាញ់មួយខ្នង នៅឆ្នាំ២០២១។

 

ដោយមើលឃើញពីភាពជោគជ័យ និងយល់ច្បាស់ពីគុណប្រយោជន៍នៃការដាំបន្លែស្លឹកក្នុងផ្ទះសំណាញ់ និងជាតម្រូវការទីផ្សារខ្ពស់សម្រាប់បន្លែសុវត្ថិភាពបច្ចុប្បន្ន កសិករ ប៉ុក វ៉េង បានសាងសងផ្ទះសំណាញ់ជាបន្តបន្ទាប់ និងសព្វថ្ងៃ គាត់កំពុងសាងសង់ផ្ទះសំណាញ់ពីរខ្នងបន្ថែមទៀត សរុបមានចំនួន៥ខ្នង ។ ក្នុងឆ្នាំ២០២២​​ ថ្មីៗនេះ គាត់ក៏បានទិញដីពង្រីងបន្ថែមទៀត សម្រាប់ចម្ការដំណាំរបស់គាត់។

គាត់ថា សមទ្ធិផលទាំងនេះ គឺគាត់បានប្រើប្រាស់ថវិការពីការលក់បន្លែក្នុងផ្ទះសំណាញ់រាល់ខែ ដែលគាត់បានសន្សំ និងបន្លែក្រៅផ្ទះសំណាញ់ខ្លះ ដើម្បីយកមកសាងសង់បន្ត ហើយគាត់បានបញ្ជាក់ទៀតថា ការដាំបន្លែក្នុងផ្ទះសំណាញ់ គឺគាត់អាចដាំបានគ្រប់រដូវ មិនថារដូវប្រាំង ឬវស្សាឡើយ និងអាចប្រមូលផលបានជារៀងរាល់ខែ ដែលមិនខ្វល់ពីសត្វល្អិតមកបំផ្លាញ ដូចគាត់ដាំបន្លែស្លឹកក្រៅផ្ទះសំណាញ់លើកមុន ហើយតម្លៃបន្លែក្នុងផ្ទះសំណាញ់ គឺមានតម្លៃល្អ និងសមស្របតាមទីផ្សារ។

 

សម្រាប់ផែនការទៅថ្ងៃមុខ គាត់នឹងបន្តសាងសង់ផ្ទះសំណាញ់បន្ថែមទៀត ព្រោះគាត់យល់ថា ទីផ្សារបន្លែស្លឹកក្នុងផ្ទះសំណាញ់ គឺមានតម្រូវការខ្ពស់នៅខេត្តក្រចេះ ដោយគាត់យល់ច្បាស់ពីការដាំបន្លែស្លឹកក្នុងផ្ទះសំណាញ់ និងសព្វថ្ងៃគាត់ក៏កំពុងនឹងសាកសងផ្ទះស្នាក់នៅថ្មីមួយខ្នងសម្រាប់គ្រួសារគាត់ នៅក្រោយពីផ្ទះចាស់របស់គាត់ ហើយថវិការសាងសង់នេះ គឺគាត់នឹងយកថវិការសន្សំពីលក់កសិផលរបស់គាត់ សម្រាប់សាងសងទៅតាមថវិការដែលគាត់មានជាក់ស្តែង។

 

 

Leave a Reply

Your email address will not be published.