Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
ការប្រមូលផលត្រសក់ផ្អែម និងឪឡឹកលឿងរបស់កសិករ យង់ លី ជាសមាជិកបណ្តុំអាជីកម្មបន្លែសុវត្ថិភាពតាត្រាវត្រពាំងថ្នល់ជោគជ័យស្រ្តីសាមគ្គី ខេត្តសៀមរាប

ការប្រមូលផលត្រសក់ផ្អែម និងឪឡឹកលឿងរបស់កសិករ យង់ លី ជាសមាជិកបណ្តុំអាជីកម្មបន្លែសុវត្ថិភាពតាត្រាវត្រពាំងថ្នល់ជោគជ័យស្រ្តីសាមគ្គី ខេត្តសៀមរាប

 

កម្មវិធី ASPIRE ឃុំកន្រ្ទាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប ៖

 

កាលពីថ្ងៃអង្គារ ៧រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២
ក្រុមការងារនៃកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ASPIRE បានចុះពិនិត្យមេីលការប្រមូលផលត្រសក់ផ្អែម និងឪឡឹកលឿងរបស់លោក យង់ លី ជាសមាជិកបណ្តុំអាជីកម្មបន្លែសុវត្ថិភាពតាត្រាវត្រពាំងថ្នល់ជោគជ័យស្រ្តីសាមគ្គី ដែលមានទីតាំងស្ថិតនៅភូមិត្រពាំងថ្នល់ និងភូមិតាត្រាវឃុំកន្រ្ទាំង​ ។

ក្រុមការងារបានសង្កេតឃេីញថា គាត់កំពុងតែប្រមូលផលត្រសក់ផ្អែមលេីកទី១ បានចំនួន ១២០គីឡូ លក់ក្នុងតម្លៃ ៣,៥០០៛/គីឡូ និងប្រមូលផលឪឡឹកលឿងលេីកទី១vដែលបានដាំលេីផ្ទៃដី ៥០០ម៉ែត្រការ៉េ បានចំនួន២៥០គីឡូ ក្នុងតម្លៃ ២,០០០៛/គីឡូ និងបានលក់ឱ្យសហគមន៍ត្រសក់ផ្អែមសៀមរាបមានជ័យ ដោយឈ្មួញអ្នកប្រមូលទិញមកទទួលទិញដល់ផ្ទះ។ ចំពោះទិន្នផលឪឡឹកលឿង និងត្រសក់ផ្អែមខាងលេី អាចនឹងប្រមូលផលបង្ហេីយនៅសប្តាហ៍ក្រោយនេះ។

 

Leave a Reply

Your email address will not be published.