ការដាំដុះដំណាំបន្លែសុវត្ថិភាព របស់សមាជិកបណ្តុំអាជីវកម្មបន្លែ នៅសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ
កម្មវិធី ASPIRE ខេត្តបន្ទាយមានជ័យ៖
នាព្រឹកថ្ងៃចន្ទ ៦រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ លោកស្រី ជូ ចរិយា មន្ត្រីការិយាល័យផ្សព្វផ្សាយកសិកម្ម និងជាមន្ត្រីសម្របសម្រួលទីផ្សារក្រុងសិរីសោភ័ណ បានចុះពិនិត្យវឌ្ឍនភាព នៃការដាំដុះដំណាំបន្លែសុវត្ថិភាព របស់សមាជិកបណ្តុំអាជីវកម្មបន្លែ នៅសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។
លទ្ធផលទទួលបាន៖
– បន្ទាប់ពី ទទួលរងផលប៉ះពាល់ពីខ្យក់កន្ត្រាក់កាលពីល្ងាចថ្ងៃទី១៩ ខែមិថុនា មានដំណាំត្រសក់របស់សមាជិកចំនួន ០៥គ្រួសារ បានរងការដួល ប៉ុន្តែមិនបង្កការខូចខាតផលធ្ងន់ធ្ងរលើផលដំណាំរបស់ពួកគាត់ឡើង ។
– លោក ជា មឿយ កំពុងដាំប៉េងប៉ោះបានអាយុ ២០ថ្ងៃក្នុងផ្ទះសំណាញ់ ចំនួន២ ដែលទទួលបានគាំទ្រពីកម្មវិធី ASPIRE ១ខ្នង គម្រោង AIM ១ខ្នង និងដាំត្រសក់ខាងក្រៅផ្ទះសំណាញ់ លើផ្ទៃដី ១៥០០មការ៉េ ។
– លោក ចាប សីម៉ា បានដាំម្ទេសហាវ៉ៃក្នុងផ្ទះសំណាញ់ នឹងកំពុងប្រមូលផលបាន ៣៥គីឡូ ក្នុងតម្លៃ ៨,០០០៛/គ.ក និងដាំ ត្រឡាច ត្រសក់ ខាងក្រៅផ្ទះសំណាញ់បានអាយុ ១០ថ្ងៃ ។