Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
វឌ្ឍនភាពកសិករ​ ដែលដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ និងការផ្សំជីធម្មជាតិ ខេត្តកែប

វឌ្ឍនភាពកសិករ​ ដែលដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ និងការផ្សំជីធម្មជាតិ ខេត្តកែប

 

កម្មវិធី ASPIRE ខេត្តកែប ៖

 

វឌ្ឍនភាពកសិករ​ ដែលដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ និងការផ្សំជីធម្មជាតិ ខេត្តកែប

 

១). វឌ្ឍនភាពកសិករ ទុច ធឿន ប្រធានបណ្តុំបន្លែសុវត្ថិភាពចំការបី គាត់ដាំត្រប់វែង លើទំហំដី ៤០ មx ៥0ម ។ ត្រប់វែងនេះបានប្រមូលផល រាល់ថ្ងៃ១០គីឡូ តម្លៃ១គីឡូ ២,៥០០រៀល និងលក់អោយឈ្មួញនៅ ផ្សារពងទឹក ។

គាត់ប្រើជីទឹកផ្សំពីផ្លែឈើទុំ មានដូចជា៖ ល្ហុងទុំ ល្ពៅទុំ ស្វាយទុំ  និង ឪឡឹកទុំ ទឹកត្រាំចូលគ្នាក្នុងធុងជ័រ រយៈពេល១ខែ រហូត ៣ខែ ព្រមទាំងប្រើធុងជ័រមួយទៀត ត្រាំកាកស្ករ ឬស្ករក្រាមរងូ កូនត្រី ទុករយៈពេល ១ខែ បន្ទាប់មក លាយធាតុផ្សំទាំងពីរ ធុងជ័រ ចំនួន ២៥cc ,លាយទឹកធម្មតា ២០លីត្រ បាញ់បន្លែមុនចេញផ្កា ។

ជាលទ្ធផល ផ្លែត្រប់ធំ រលូងស្អាត សាច់ពណ៌លឿង រស់ជាតិឆ្ងាញ់។ ម្យ៉ាងទៀត គាត់គិតថា ត្រប់ស្រួលដាំ និង ប្រមូលផល រហូតពេលត្រប់ចាស់ កាត់ស្លឹក និងមែក ដោយប្រើកន្ត្រៃ ដើម្បីធានាសុខភាព និងរក្សាការលូតលាស់ត្រប់ បានល្អ។ ផែនការបន្ទាប់គាត់នឹងដាំ ត្រសក់ និងពោត​បន្តទៀត។

២). កសិករ ពិន លីប ភូមិចំការបី បានចាប់ផ្តើម ដាំស្ពៃក្រញ៉ាញ់ ស្ពៃជើងទា និងស្ពៃបូកគោបាន ១០ថ្ងៃ។ គាត់បានធ្វើកំប៉ុស្តទឹក ហៅថា ជូលិនជឺ សង្គ្រោះពន្លឺ ផ្សំពីពងមាន់ ៣គ្រាប់ ទឹកត្រី ៣ស្លាបព្រា និង ប៊ីចេង ៣ស្លាបព្រា ច្រកដាក់៣ ដប មានចំណុះ ១.៥ លីត្រ ទុកហាលថ្ងៃ កន្លះខែ ចេញពណ៌ក្រហមអាចប្រើបាន និងលាយជាមួយ ផ្លែឈើទុំ គ្រប់ប្រភេទ ត្រាប់ទុក ១ខែ ។ ជីទឹកនេះ អាចប្រើលើដំណាំបន្លែ និងដំណាំឈើហូបផ្លែផ្សេងទៀត មានប្រសិទ្ធភាព ធ្វើអោយដំណាំមានសុខភាពល្អ និងលូតលាស់លឿន។

៣). កសិករ ហេ សុលី ដែលស្ថិតនៅភូមិ អន្ទង់ស  ឃុំពងទឹក ស្រុកដំណាក់ចង្អើរ គាត់បានដាំស្ពៃក្រញ៉ាញ់បានចំនួន១រង និងស្ពៃចង្កឹះ២រង នៅក្នុងផ្ទះសំណាញ់ គាត់នឹងបន្តដាំទៀត ព្រោះគាត់គិតថា បន្លែក្នុងផ្ទះសំណាញ់ គឺគាត់អាចដាំបានគ្រប់រដូវ ហើយវាទៅធន់នឹងការប្រែប្រួលអាកាសធាតុផងដែរ ។

 

Leave a Reply

Your email address will not be published.